ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឱ្យរបូត ! កងកម្លាំងសឹករងកំពង់ធំ ដុតដៃដុតជើងបង្ក្រាបបទល្មើសនេសាទក្នុងរដូវប្រាំង

1 នាទី មុន

ខេត្តកំពង់ធំ ៖ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លើ​កិច្ច​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ទោះបីជា​ត្រូវ​ប្រឈម​នឹង​ភារកិច្ច​មមាញឹក​លើ​ច្រើន​សមរភូមិ​ក៏​ដោយ កងកម្លាំង​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​បន្ត​បេសកកម្ម​បង្ក្រាប​បទល្មើស​នេសាទ​យ៉ាង​សកម្ម​បំផុត ។ បើ​យោង​តាម​ផេ​ក​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨…

ខេត្តកំពង់ធំ ៖ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លើ​កិច្ច​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ទោះបីជា​ត្រូវ​ប្រឈម​នឹង​ភារកិច្ច​មមាញឹក​លើ​ច្រើន​សមរភូមិ​ក៏​ដោយ កងកម្លាំង​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​បន្ត​បេសកកម្ម​បង្ក្រាប​បទល្មើស​នេសាទ​យ៉ាង​សកម្ម​បំផុត ។

បើ​យោង​តាម​ផេ​ក​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ បាន​បញ្ជាក់​ថា ៖ ទោះបី​មមាញឹក​ក្នុង​ភារកិច្ច​ការពារ​បូរ​រណ​ភាព​ទឹកដី និង​ការ​បង្ក្រាប​បទល្មើស​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​រដូវប្រាំង​នេះ យ៉ាងណា​ក្តី តែ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តែ​ធ្វើ​សកម្មភាព​ដូច​ភ្លៀងរលឹម មិន​មានការ​ដកថយ​ឡើយ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិ​ភាគ​ទី ៤ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ប៊ុត ទ្រី នាយទាហាន​ប្រចាំការ​នៅ​ទីបញ្ជាការ​ស្រាល នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​បន្ត​ដឹកនាំ​កងកម្លាំង​ទៅ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ដាក់​កាត់​ទទឹង​ព្រែក នៅ​តំបន់​ព្រែក​ឆេះ​កែវ ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ដោយ​បាន​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​នឹង​កន្លែង មាន​សាច់​អួន​ក្រឡាញ់​ញឹក​ចំនួន ៤​របាំង ដែល​មាន​ប្រវែង​៣៧៥ ម៉ែត្រ ឡុ​ក​សាច់​អួន​ចំនួន​៤​ឡុ​ក លប​លូ ចំនួន​៤​មាត់ ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ​ជាង ១៩​គីឡូក្រាម និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា ៖ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​ប្តេជ្ញា​ចិត្ត​ដាច់ខាត អនុវត្ត​តាម​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ នៃ​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ការ​ដឹកនាំ​ណែនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ឲ្យ​មាន​ប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុង​នាម​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ខេត្តកំពង់ធំ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ ត្រូវ​ចូលរួម​គោរព​និង​អនុវត្ត​តាម​ច្បាប់​ស្ដី​ពី​ជលផល​ថ្មី ដែល​បាន​កែសម្រួល​រួច​ហើយ ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជា​នេសាទ ដើម្បី​មាន​លទ្ធភាព​ប្រកប​មុខរបរ​នេសាទ សម្រាប់​ចិញ្ចឹមជីវិត និង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​សម​ស្រប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ