ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់បើកទ្វារឱ្យមានការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែដាច់ខាតមិនបោះបង់បច្ចេកវិទ្យាស៊ីវិល

1 ថ្ងៃ មុន

ទីក្រុងតេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េសេសគីយ៉ាន បានបញ្ជាក់ជាថ្មីពីជំហរដាច់ខាតរបស់ប្រទេសខ្លួន ក្នុងការរក្សាបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើដល់វិស័យសុខាភិបាល និងឧស្សាហកម្ម ដោយអះអាងថាអ៊ីរ៉ង់មិនមានបំណងផលិតអាវុធមហាប្រល័យឡើយ។ នេះបើយោងតាមសារព័ត៌មាន…

ទីក្រុងតេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េសេសគីយ៉ាន បានបញ្ជាក់ជាថ្មីពីជំហរដាច់ខាតរបស់ប្រទេសខ្លួន ក្នុងការរក្សាបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើដល់វិស័យសុខាភិបាល និងឧស្សាហកម្ម ដោយអះអាងថាអ៊ីរ៉ង់មិនមានបំណងផលិតអាវុធមហាប្រល័យឡើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua​ និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភនេះ។

​ការថ្លែងនេះធ្វើឡើងភ្លាមៗបន្ទាប់ពីការបញ្ចប់កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទីពីរជាមួយសហរដ្ឋអាម៉េរិកនៅទីក្រុងហ្សឺណែវ ដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់។ ទោះបីជាអ៊ីរ៉ង់ព្យាយាមប្រើប្រាស់ក្រឹត្យសាសនារបស់មេដឹកនាំកំពូលដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងត្រៀមខ្លួនឱ្យមានការផ្ទៀងផ្ទាត់ក៏ដោយ ប៉ុន្តែការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអាម៉េរិក និងសម្ពាធពីអ៊ីស្រាអែល នៅតែជាឧបសគ្គដ៏ធំដែលធ្វើឱ្យអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពនេះស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ