ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង និងព្រះសីហនុ អាចមានភ្លៀង និងខ្យល់កន្ត្រាក់ ​ប្រមាណ ១០% រហូតដល់ថ្ងៃទី ២០ ​កុម្ភៈ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពនៅតំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង និងព្រះសីហនុ…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពនៅតំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង និងព្រះសីហនុ នៅតែបន្តរងឥទ្ធិពលពីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

ដោយឡែកសម្រាប់ខេត្តកំពត កែប និងជួរភ្នំបូកគោ ស្ថានភាពមេឃមានភាពស្រឡះល្អ និងពុំមានភ្លៀងធ្លាក់នោះទេ​។

នៅក្នុងអំឡុងពេលនេះ សីតុណ្ហភាពមធ្យមអប្បបរមាមានកម្រិត ២២°C និងអតិបរមាអាចឡើងដល់ ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿន ៣ ម៉ែត្រក្នុងមួយវិនាទី ដែលមានសភាពថមថយបន្តិចបើធៀបនឹងប៉ុន្មានថ្ងៃមុន។ ទោះជាយ៉ាងណាក៏ដោយ បងប្អូនដែលប្រកបរបរនេសាទ និងអ្នកដំណើរតាមសមុទ្រត្រូវតែមានការប្រុងប្រយ័ត្ន​ដោយសារកម្ពស់រលកសមុទ្រ​មានកម្រិតមធ្យមចន្លោះពី ០,៥០ ម៉ែត្រ រហូតដល់ ១,២៥ ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ