ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាល VERIFY របស់​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់ជាស​កល និង​យក​ទៅ​ប្រើប្រាស់​ពី​សំណាក់​ប្រទេសក្នុង​តំបន់

27 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ថ្នាល VERIFY ត្រូវ​បាន​ទទួលស្គាល់​ជា​ថ្នាល​សាធារណៈ​ឌី​ជី​ថលស​កល និង​ទទួល​បានការ​ចាប់អារម្មណ៍​យក​ទៅ​ប្រើប្រាស់​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់ រួម​មាន ៖ ហ្វី​លី​ពី​ន…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ថ្នាល VERIFY ត្រូវ​បាន​ទទួលស្គាល់​ជា​ថ្នាល​សាធារណៈ​ឌី​ជី​ថលស​កល និង​ទទួល​បានការ​ចាប់អារម្មណ៍​យក​ទៅ​ប្រើប្រាស់​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់ រួម​មាន ៖ ហ្វី​លី​ពី​ន ឡាវ ទី​ម័​រ​ឡេ​ស្ដេ បង់​ក្លា​ដេ​ស និង​ហ្ស​ក​ហ្ស៊ី ជាដើម ។ នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ វ្លា​ដាំង​កា អាន់​ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ទើប​ទទួល​ការ​តែងតាំង ។​

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន លោក​ជំទាវ អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ថ្នាល និង​កម្មវិធី​រាជរដ្ឋាភិបាល​ឌី​ជី​ថ​ល ជា​អាទិ៍ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល VERIFY.GOV.KH ថ្នាល DG SuperApp និង​ថ្នាល​ផ្សេង​ៗ​ទៀត ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យ​ដឹង​ថា លោក​ជំទាវ វ្លា​ដាំង​កា អាន់​ឌ្រេ​វ៉ា បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ថ្នាល VERIFY ព្រមទាំង​បាន​គាំទ្រ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ថ្នាល​ខាងលើ​ចូល​ទៅ​ក្នុង​តំបន់ និង​ប្រទេស​ជា​មិត្ត ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​ធនធានមនុស្ស អក្ខរកម្ម​ឌី​ជី​ថ​ល កិច្ច​ការពារ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ សន្តិសុខ​សាយ​ប័​រ និង​ការ​ផលិត​មាតិកា​អន​ឡាញ ព្រមទាំង​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ​បន្ថែម​ទៀត​រវាង ក្រសួង និង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ