ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺសន្តិភាពនៅហ្សឺណែវ! រុស្ស៊ី-អាម៉េរិក-អ៊ុយក្រែន ជជែកពីយន្តការបញ្ចប់សង្គ្រាមយ៉ាងស្វិតស្វាញ ក្នុងថ្ងៃដំបូង

1 ខែ មុន

ប្រទេសស្វីស៖ កិច្ចចរចាត្រីភាគីថ្ងៃដំបូងរវាងរុស្ស៊ី សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់ទៅដោយការបែងចែកក្រុមការងារពិភាក្សាតាមផ្នែកបច្ចេកទេសយ៉ាងស៊ីជម្រៅ ខណៈដែលកិច្ចសន្ទនានឹងត្រូវបន្តនៅថ្ងៃទីពីរដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តិដ៏រ៉ាំរ៉ៃនេះ។ នេះបើ យោងតាមសារព័ត៌មាន…

ប្រទេសស្វីស៖ កិច្ចចរចាត្រីភាគីថ្ងៃដំបូងរវាងរុស្ស៊ី សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់ទៅដោយការបែងចែកក្រុមការងារពិភាក្សាតាមផ្នែកបច្ចេកទេសយ៉ាងស៊ីជម្រៅ ខណៈដែលកិច្ចសន្ទនានឹងត្រូវបន្តនៅថ្ងៃទីពីរដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តិដ៏រ៉ាំរ៉ៃនេះ។ នេះបើ យោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភនេះ។

​ទោះបីជាជំនួបពីរជុំមុននៅទីក្រុងអាប៊ូដាប៊ី បានសម្រេចនូវលទ្ធផលខ្លះៗលើការត្រួតពិនិត្យបទឈប់បាញ់ និងការដោះដូរឈ្លើយសឹកសង្គ្រាមក៏ដោយ ប៉ុន្តែបញ្ហាដែនដីដ៏ស្មុគស្មាញ និងការរៀបចំសន្តិសុខថ្មីនៅតែជាឧបសគ្គធំដែលមិនទាន់អាចដោះស្រាយបាន។ ការចូលរួមផ្ទាល់ពីមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតបំផុតរបស់ប្រធានាធិបតីនៃប្រទេសទាំងបី រួមមានលោក Jared Kushner និងលោក Vladimir Medinsky សបញ្ជាក់ថា ជំនួបនៅទឹកដីស្វីសលើកនេះ មិនត្រឹមតែជាការចរចាយោធាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប៉ុនប៉ងកសាងនូវកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ច​ ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ