ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ…ព្រោះតែសល់ហាយពីយប់ ធ្វើឱ្យស្ត្រី៤នាក់រងរបួសជាទម្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំនួន​៤​នាក់​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ហា​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ដែល​អ្នកបើកបរ​ស្រវឹង​សល់​ពី​យប់​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ជា​បន្តបន្ទាប់​ហើយ​កិន​ម៉ូតូ​មួយ​គ្រឿង​ជាប់​ក្រោម​រថយន្ត ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​សម្តេច ជា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំនួន​៤​នាក់​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ហា​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ដែល​អ្នកបើកបរ​ស្រវឹង​សល់​ពី​យប់​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ជា​បន្តបន្ទាប់​ហើយ​កិន​ម៉ូតូ​មួយ​គ្រឿង​ជាប់​ក្រោម​រថយន្ត ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​សម្តេច ជា ស៊ី​ម មុខ​ផ្សា​របឹង​បៃតង ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7321 បើកបរ​ដោយ​បុរស​​ម្នាក់​ឈ្មោះ រស់ វ​ណ្ណា អាយុ​៣៣​ឆ្នាំ មាន​អាស្រ័យ​ដ្ឋា​ន​ផ្ទះ​លេខ​៦០AZ ផ្លូវ​១៣៤ ភូមិ​៧ សង្កាត់​​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

តាម​ការ​អោយ​ដឹង​ពី​នគរ​បុរស​នោះ​មាន​ជាតិ​ស្រវឹង​សល់​ពី​យប់ និង​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​សម្តេច ជា ស៊ី​ម ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-8313 មួយ​គ្រឿង​បណ្តាល​អោយ​ស្ត្រី​ម្នាក់​ឈ្មោះ ពុធ ម៉ា​រី​តា អាយុ​១៨​ឆ្នាំ ស្នាក់​នៅ ក្នុង​ខណ្ឌឫស្សីកែវ បាន​របង​របួសធ្ងន់ ។

ដោយសារ​តែ​ល្បឿន​លឿន​រថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-9309 មួយ​គ្រឿង​ទៀត និង​កល់​ជាប់​ពីក្រោម​រថយន្ត​ហើយ​បណ្តាល​អោយ​ស្ត្រី​៣​នាក់​ទៀត​រង​របួសធ្ងន់ ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខណៈ​ដែល​ដឹក​កូន​ទៅ​សាលារៀន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពី​កើត​ទៅ​លិច​ដល់​ចំណុច​ខាងលើ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពី​គ្រឿង​ពីក្រោយ​ដែល​បើក​ស្រប​ទិស​គ្នា​តែ​ម្តង ។

ភ្លាម​ៗ​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរ​ព​ទ្យ​ដើម្បី​សង្គ្រោះ ។ រថយន្ត និង​ម៉ូតូ​២​គ្រឿង​រួម​ទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ផង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ជា​បណ្តោះអាសន្ន​រង​ចាំ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ