ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​មក​ហើយ​ប្រពន្ធ​ស៊ូ​អត់ទ្រាំ​មិន​ប្តឹង តែ​លើក​នេះ​ទ្រាំ​លែង​បាន​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​លើក​គ្រឿងសំណង់​ផឹកស្រា​ស្រវឹង​វាយ​ប្រពន្ធ​កូនរង​របួសធ្ងន់​ម្តាយកូន​២​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ មិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​លើក​គ្រឿងសំណង់​ផឹកស្រា​ស្រវឹង​វាយ​ប្រពន្ធ​កូនរង​របួសធ្ងន់​ម្តាយកូន​២​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ
មិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស​.​ស​.​ភ អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ភូមិ​ឡាំង​កូ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ចំណែក​ជន​បង្ក​ជា​ប្តី​ឈ្មោះ ហូ ចែ​ម​ផូ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​លើក​គ្រឿងសំណង់ ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​ទើប​មក​ពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ពេល​មក​ដល់​ផ្ទះ​បាន​ទៅ​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង​ម្តងទៀត កាន់តែ​ស្រវឹង​ខ្លាំង លុះ​មក​ដល់​ផ្ទះ​បាន​បំផ្លាញ​របស់របរ​នៅ​ក្នុងផ្ទះ​ដូច​ជា​ឆ្នាំង ចាន បាន​បោក​កំទេច​ចោល​​ធ្វើ​ឲ្យ​គាត់​ជា​ប្រពន្ធ​ខឹង​ប្តី​របស់​ខ្លួន​ដែរ តែ​មិន​ហ៊ាន​ដោយសារ​តែ​ប្តី​ស្រវឹង​អោយ​ប្តី​ចូល​ដេក ពេល​ចូល​ដេក​បាន​បន្តិច​បាន​ចេញ​ទៅ​ក្រៅ​ឈ្លោះ​ជាមួយ​នាក់​ជិតខាង ហើយ​បាន​ឡើង​មក​ម្តងទៀត​ស្រាប់តែ​ប្តី​យក​ខ្សែភ្លើង​ដែល​បត់​ជា​ច្រើន​កំណាត់​ទៅ​វាយ​ប្រពន្ធ​ដែល​កំពុង​ដេក​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្នុង​បន្ទប់​ជួល និង​បណ្តាល​អោយ​វាយ​ចំ​កូនប្រុស​អាយុ​៤​ឆ្នាំ បែកក្បាល​ឈាម​ស្រោច​ពេញ​ខ្លួន និង​២​នាក់​ទៀត​របួសស្រាល ។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា គ្រួសារ​របស់​នាង​បាន​រៀប​ការ​ត្រឹមត្រូវ​រយៈពេល​ជាង​៨​ឆ្នាំ​មក​ហើយ​បានកូន​ចំនួន​៣​នាក់ ស្រី​២ ប្រុស​១ កូន​បងស្រី​អាយុ​៨​ឆ្នាំ និង​កូនពៅ​អាយុ​៣​ឆ្នាំ កូន​បន្ទាប់​ជា​កូនប្រុស​អាយុ​៤​ឆ្នាំ ហើយ​ប្តី​នាង​តែង​ធ្វើបាប​រូប​នាងរង​របួសធ្ងន់​៣​លើក​មក​ហើយ តែ​មិន​ដែល​ប្តឹង​សមត្ថកិច្ច​ឡើយ​ទើបតែ​ថ្ងៃ​នឹង​ទើប​ដាច់​ចិត្ត​ប្តឹង ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ប្រពន្ធ​​បាន​ដាក់​ពាក្យបណ្តឹង និង​អោយ​សមត្ថកិច្ច​ឃាត់​ជន​បង្កហេតុ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​​ចោម​ចៅ​៣​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ