ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​លាក់​ឈើ​ប្រណីត​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ខេត្ត​រតនគីរី​ចុះ​បង្ក្រាប

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទីតាំង​លាក់​ឈើ​មួយ​កន្លែង​នៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី ត្រូវ​បាន​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប ដឹកនាំ​ដោយ​លោក គឹ​ម រស្មី…

ខេត្តរតនគិរី ៖ ទីតាំង​លាក់​ឈើ​មួយ​កន្លែង​នៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី ត្រូវ​បាន​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប ដឹកនាំ​ដោយ​លោក គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រតនគីរី សហការ​ជាមួយ​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត ស្រុក លោក​អភិបាលរង​ស្រុក​កូន​មុំ យោធា​ស្រុក នគរបាល​ស្រុក និង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃអាទិត្យ​១២​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។ ហើយ​ចំនួន​ឈើ​មិន​ទាន់​ទទួល​បាន​នូវ​តួលេខ​ពិតប្រាកដ​នៅឡើយ​ទេ​។ ឈើ​ទាំងនោះ​មាន​បី​ប្រភេទ​គឺ ប្រភេទ​សុ​ក្រំ ស្រឡៅ និង​កកោះ ដែល​មុខកាត់​ពី​៣០​សង់ទីម៉ែត្រ ឡើង​ដល់​៦០​សង់ទីម៉ែត្រ ប្រវែង​ពី​៣​ទៅ​៤​ម៉ែត្រ​ឡើង​ផង​ដែរ​៕





អត្ថបទសរសេរ ដោយ

កែសម្រួលដោយ