សាលា​ឧទ្ធរណ៍​​នឹង​ប្រកាស​​សាល​ដីកា​​ម៉ម សូណង់ដូ ថ្ងៃទី១៤ មីនា


រាជធានីភ្នំពេញ ៖ ​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លោក​ម៉ម សូណង់​ដូ ​នៅ​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី​១៤ មីនា បន្ទាប់​ពី​បិទ​សវ​នាការ​​នៅ​រសៀល​ថ្ងៃ​ទី៦ មីនា ២០១៣ ក្រុម​ប្រជាពលរដ្ឋ និងសមា​ជិក សមាជិកា សមាគម អ្នកប្រជាធិប​តេយ្យប្រមាណ១០០​នាក់ នៅព្រឹក​ថ្ងៃទី៥ មីនា ២០១៣​ បានមកស្រែកតវ៉ា​នៅមុខសាលាឧទ្ធរណ៍​​​ទាម​ទារ​​ឱ្យដោះលែងលោក​​ម៉ម​ សូណង់ដូ ខណៈពេល​ដែលសាលាឧទ្ធរណ៍​បានបើកសវនាកា​រ​មក លោក​ម៉ម​ សូណង់​ដូ នៅព្រឹកថ្ងៃអង្គារ​នេះ ។ យ៉ាងណាក៏ដោយ​ ការប្រមូល​ផ្តុំគ្នាតវ៉ា​នេះ ពុំមាន​ការរារំាង​ណាមួយពីសំណាក់​​កម្លំាងសមត្ថកិច្ច​​​នោះទេ ។

គួរ​បញ្ជាក់ថា ក្នុងវ័យ៧២​ឆ្នាំ លោកម៉ម សូណង់​ដូ ប្រធានសមាគម​អ្នកប្រជាធិប​តេយ្យ និងជានាយកវិទ្យុសំបុក​ឃ្មុំ ត្រូវបានប៉ូលិស​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១៥ កក្កដា ២០១២ ក្រោម​បទចោទប្រកាន់៤ករណី​ពាក់ព័ន្ធ​នឹងការនៅពីក្រោយ​ហេតុការណ៍ ដែលរដ្ឋាភិបាល​បាន​ចោទប្រកាន់ក្រុមអ្នក​ភូមិ ដែលជាសាខាសមាគមអ្នក​ប្រជាធិបតេយ្យនៅភូមិ​ប្រម៉ា ឃុំកំពង់​ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ថា បាន​ចាប់​ដីខុសច្បាប់ និងបង្កើតតំបន់​អបគមន៍ ។

ក្រោយមកចៅក្រម​សាលាដំបូងរាជ​ធានីភ្នំពេញ កាលពីព្រឹក​ថ្ងៃទី១ តុលា ឆ្នាំ២០១២ បានប្រកាស​សាលក្រមផ្តន្ទាទោស លោក​ម៉ម សូណង់ដូ ដាក់​ពន្ធនាគារ​​២០​ឆ្នាំ និងពិន័យជា​ប្រាក់១០លានរៀល៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ