ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ថាកូរ៉េខាងជើងកម្ទេចចោលទីតាំងសាកល្បងបាលីស្ទិកធំៗទាំង4

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​២១​ មិថុនា ​ថា កូរ៉េ​ខាងជើង​កម្ទេច​ចោល​រួច​ហើយ ទីតាំង​សាកល្បង​មី​សីុ​ល​បាលី​ស្ទិ​ក​ធំ​ៗ របស់​ខ្លួន​ចំនួន​៤​កន្លែង ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​២១​ មិថុនា ​ថា កូរ៉េ​ខាងជើង​កម្ទេច​ចោល​រួច​ហើយ ទីតាំង​សាកល្បង​មី​សីុ​ល​បាលី​ស្ទិ​ក​ធំ​ៗ របស់​ខ្លួន​ចំនួន​៤​កន្លែង ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។

លោក​ ត្រាំ លើក​ពី​រឿង​នេះ​នា​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​លោក ក្រោយ​គារ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​សិង្ហ​បុរី​។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ លោក​គី​ម​ជុង​អ៊ុ​ន​បាន​សន្យា​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ​ហើយ​លោក​ត្រាំ​ផ្ដល់​ការ​សន្យា​ធានា​សន្តិសុខ​ដល់​របប​កូរ៉េ​ខាងជើង​។​កូរ៉េ​ខាងជើង​ឈប់​បាញ់​មី​សីុ​ល ក្នុង​នោះ​រួម​មាន​មី​សី​ុ​ល​បាលី​ស្ទិ​ក និង​កម្ទេច​ចោល​បណ្ដា​ទីតាំង​សាកល្បង​នុយក្លេ​អ៊ែ​រ ។

លោក​ ត្រាំ ​អះអាង​ថា​កូរ៉េ​ខាងជើង​បាន​បំផ្ទុះចោល​រួច​ហើយ​ទីតាំង​សាកល្បង​នុយ​ក្លរ​អ៊ែ​រ​ធំ​ជាងគេ​បំផុត​មួួ​យ ក្នុង​ចំណោម​ទីតាំង​សាកល្បង​ធំ​ៗ ។ តាម​ពិត​ទៅ​ទីតាំង​សាកល្បង​បាលី​ស្ទិ​ក​ធំ​៤​បំផ្លាញ​ចោល​រួច​ហើយ​។​អ្វី​ដែល​សំខាន់​នោះ​គឺថា​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ចាប់ផ្ដើម​រួច​ហើយ ។ កូរ៉េ​ខាងជើង​កាលពី​ខែឧសភា​បាន​កម្ទេច​ចោល ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​សំខាន់​របស់​ខ្លួន PUNGGYE-RI ដែល​មាន​រូង​ក្រោម​ដី​៤​ ។

លោក​ត្រាំ​ក៏​សរសើរ​ផង​ដែរ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ដែល​បាន​បំពេញការងារ​ដ៏​ល្អ​បំផុត​លើ​បញ្ហា​គូ​រ៉េ​ខាងជើង​។ ​លោក POMPEO​គ្រោង​មក​កាន់​ក្រុង​ព្យុ​ង​យ៉ាង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​បន្ត​ការ​ចរចា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ