ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ប្រមូល​សំរាម និង​សណ្តាប់ធ្នាប់​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ការ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវ កម្ម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​មាន​វិធាន​ជា​ប្រចាំ​ដោយ​សូមកុំ​គិត​ថា ការ​រៀបចំ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ការ​បោះ​ឆ្នោត​ឡើយ គឺ​ចាំបាច់​ត្រូវ​រួម​គ្នា ដើម្បី​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សា​ធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ទាំងអស់​គ្នា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ការ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវ កម្ម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​មាន​វិធាន​ជា​ប្រចាំ​ដោយ​សូមកុំ​គិត​ថា ការ​រៀបចំ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ការ​បោះ​ឆ្នោត​ឡើយ គឺ​ចាំបាច់​ត្រូវ​រួម​គ្នា ដើម្បី​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សា​ធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ទាំងអស់​គ្នា ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ភ្នាក់ងារ​ប្រមូល​សំរាម​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៨​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ​សង្កាត់​ខណ្ឌ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការងារ​ពង្រឹង​ការ​ប្រមូល​សំរាម​ឱ្យ​បាន​គ្រប់​ទីកន្លែង​នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​បានជា​ប្រចាំ​បើ​មាន​សំរាម​គរ​ចោល​ដែល​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មិន​បាន​ទៅ​ដឹក​ជញ្ជូន​នោះ​ត្រូវ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​ក្រុមហ៊ុន​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យ​បាន​ទាន់​ពេល​ចៀសវាង​ទុក​សំរាម​ឱ្យ​នៅ​គរ​ចោល​ស្អុយរលួយ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​អនាម័យ និង​សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ទៀត​ថា រដ្ឋបាល​រាជធានី​នឹង​ធ្វើ​ឡ​ដុត​សំរាម​នៅ​តាម​តំបន់ ជាយក្រុង​មួយ​ចំនួន ជា​ពិសេស​ទីតាំង​ណា​ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយ​ប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើន​ឡើង​ៗ ។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ដែល​បង្ក​ឱ្យ​មាន​ជ្រុះ រាយ​ប៉ាយ​តាម​ដងផ្លូវ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​សុខភាព សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ ។

ចំណែក​ការ​ដាក់​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​វិញ​មាន​កន្លែង​ខ្លះ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល ទាមទារ​ឱ្យ​មានការ​កែសម្រួល​ឡើង​វិញ​ដូច​ជា កាត់​ឱ្យ​មាន​ចន្លោះ​ខាងក្រោម​ឱ្យ​បាន​ធំ ដើម្បី ឱ្យ​ទឹក​ចៀសវាង​ការ​កកស្ទះ​សំរាម និង​កំណក​ដី​ផង​ដែរ ។ ចំពោះ​ការ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ អាជីវកម្ម អាជ្ញាធរ​ត្រូវ​តែ​មាន​វិធាន​ជា​ប្រចាំ​ដោយ​សូមកុំ​គិត​ថា ការ​រៀបចំ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ឡើយ គឺ​ចាំបាច់​ត្រូវ​រួម​គ្នា ដើម្បី​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ