ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​មួយ​​​ទៅ​ជួប​បណ្ដា​កុមារ​គ្មាន​លិខិត​ស្នាម

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​លោកស្រី​ មី​ឡា​នី​ញ៉ា​ ត្រាំ​ ស្ត្រី​ទី​មួយ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ បាន​ទៅ​កាន់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ជួប​ជា​មួយ​​កុមារ​ៗ​ដែល​គ្មាន​លិខិត​ស្នាម​។…

សហរដ្ឋអាមេរិក​ ៖​ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​លោកស្រី​ មី​ឡា​នី​ញ៉ា​ ត្រាំ​ ស្ត្រី​ទី​មួយ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ បាន​ទៅ​កាន់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ជួប​ជា​មួយ​​កុមារ​ៗ​ដែល​គ្មាន​លិខិត​ស្នាម​។ ​ការ​រៀបចំ​ទស្សនកិច្ច​នេះ ត្រូវ​បាន​គេ​ធ្វើ​ជា​សម្ងាត់​បំផុត ខណៈ​ស្វាមី​លោកស្រី​គឺ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ​ត្រាំ ប្រឈម​មុខ​នឹង​ការ​រិះ​គន់​​របស់​ពិភពលោក ព្រោះតែ​ការ​បំបែក​កុមារ​ជាង​២០០០​នាក់​ពី​ឪពុក​ម្ដាយ​ពួក​គេ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។

រយៈពេល​ជាង​១​ម៉ោង​នៅ​ឯ​ជំរំ​ជនភៀសខ្លួន MCCALLEN ​ជាទី​ក្រុង​ធំ​មួយ​នៃ​រដ្ឋ​តិច​សាស់ លោកស្រី​មី​ឡា​នី​ញ៉ា​ ត្រាំ ដែល​មាន​ទឹកមុខ​ញញឹម​បាន​ដើរ​ពី​ថ្នាក់រៀន​មួយ​ទៅ​ថ្នាក់រៀន​មួយទៀត សាកសួរ​សុខទុក្ខ​កុមារ​ទាំងនេះ​ដែល​បាន​សរសេរ​ពាក្យ​ស្វាគមន៍​លោកស្រី​លើ​ទង់ជាតិ​អា​មេ​រិ​ក​។

ទោះបីជា​ប្រធានាធិបតី​អា​មេ​រិ​ក​ចេញ​ក្រិ​ត្យ​ឲ្យ​បញ្ចប់​ការ​បំបែក​កុមារ​ៗ ពី​ឪពុក​ម្ដាយ​ពួក​គេ​ជា​ជនអន្តោប្រវេសន៍​ក្ដី នា​ថ្ងៃ​ទី​២១ ​មិថុនា​ ការ​រិះគន់​នានា​នៅ​តែ​មាន​ខ្លាំង​ពី​សំណាក់ បណ្ដា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​និង​ពួក​ប្រឆាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​បរិហារ​​ដំណោះស្រាយ​ឲ្យ​ពួក​កូន​ៗ​ជាប់​ក្នុង​ជំរំ​ឃុំឃាំង​ជាមួយ​ឪពុក​ម្ដាយ​ពួក​គេ ពេល​រង់ចាំ​ការ​កាត់ក្ដី​របស់​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ