ពិភាក្សា​ប្រជុំ RBC លើក​ទី​២៦ កម្ពុជា​-​ថៃ​ លើ​វិស័យ​សន្តិសុខ


សៀមរាប ៖ ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៦ (​ហៅ​កាត់​ថា RBC-26) ដែល​ភាគី​កម្ពុជា​បាន​ជួប​ប្រជុំ​ចំនួន​២៥​នាក់ ភាគី​ថៃ​២៧​នាក់ មក​ពី​ស្ថាប័ន​កងទ័ព ប៉ូលិស អាវុធហត្ថ កងការពារ​ព្រំដែន មន្ត្រី​បរិស្ថាន សុខាភិបាល កសិកម្ម អប់រំ​ទេសចរណ៍ ពាណិជ្ជកម្ម ខេត្តបាត់ដំបង ,​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ ខេត្ត​ច័ន្ទ​បូ​រី ។

ដែល​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សាល​ប្រជុំ​សណ្ឋាគារ អង្គរ​ស៊ិ​ន​ជូ​រី នៅ​ក្រុង​-​ខេត្តសៀមរាប​នៅ​សៀ​ល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ និង​ជា​ប្រធាន​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ខាង​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ជាមួយ​សហ​ប្រធាន​លោក​ឧត្តមសេនីយ៍ត្រី គ្រី​ត​ដាក់​ណៃ អ៊ិ​ត​ធិ​ម៉ុ​ន​ថុ​ន នាយសេនាធិការ​កងទ័ព​ភូមិភាគ​ទី​១ ភាគី​ថៃ ។

លោក​ឧត្តម​ត្រី សេង ថា​ប៊ី នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ អនុប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា​បាន​អាន​របាយការណ៍ កិច្ចប្រជុំ RBC លើក​ទី​២៥ នា​ក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​កន្លង​មក​បាន​អនុវត្តន៍​រួម​គ្នា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ពង្រាង​ខ្លឹមសារ​ពិភាក្សា​សម្រាប់​ប្រជុំ RBC លើក​ទី​២៦ កម្ពុជា​-​ថៃ​លើក​នេះ ដោយ​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សន្តិសុខ ដែល​មាន​ទី​១- ការ​បង្ការ​ទប់ស្កាត់​ការ​កើតឡើង​វិវាទ ទី​២- ទប់ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម និង​ភរ​វ​កម្ម​ឆ្លង​ដែន ទី​៣- ការពារ​បង្ក្រាប​ទប់ស្កាត់​គ្រឿងញៀន​ឆ្លង​ដែន ទី​៤- បង្ក្រាប​បទល្មើស​តាម​ព្រំដែន ទី​៥- ការ​ឆ្លងកាត់​តាម​ព្រំដែន ទី​៦- ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ក្មេង​អនាថា និង​ទី​៧ – ពលករ​ខុសច្បាប់ ។

ក្នុង​នោះ​អង្គប្រជុំ​បាន​ពិភាក្សា​បន្ត​ដោយ​ផ្តោត​លើ​កិច្ចសហការ​បន្ថែម​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកទេស សុខាភិបាល កសិកម្ម អប់រំ ទេសចរណ៍ អប់រំ​ផ្សព្វផ្សាយ និង​ក្រប​ខណ្ឌ​ទិស​ដៅ​ការ​អនុវត្ត​រួម​គ្នា ក្រោយ​ការ​ចូល​ជា​សហគមន៍​អាស៊ាន ដែល​ហៅ​កាត់​ថា (AC) ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន និង​លោក​ឧត្តមសេនីយ៍ត្រី​គ្រី​ត​ដាក់​ណៃ អ៊ិ​ត​ធិ​ម៉ុ​ន​ថុ​ន សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រួម​ក្រុម​លេខា​ទាំង​ពីរ​បាន​ពិនិត្យ​សម្រេច លើ​ពង្រាង​ខ្លឹមសារ​រួម ដើម្បី​ដាក់​ជូន​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ភូមិភាគ​លើក​ទី​២៦ ឯកភាព​តាម​ឧ​ប​សម្ព័ន្ធ​បាន​ធ្វើ​រួម​នេះ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ