ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន​! មនុស្ស​ប្រមាណ​ជាង​៥៥០០​នាក់​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ២០១៨ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ពិតជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​ទាក់ទាញ​បាន​អ្នកចូលរួម​រត់ប្រណាំង​សម្រាប់​ព្រឹត្តិការណ៍​នេះ​ប្រមាណ​ជាង…

រាជធានី​ភ្នំពេញ ៖ ការ​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ២០១៨ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ពិតជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​ទាក់ទាញ​បាន​អ្នកចូលរួម​រត់ប្រណាំង​សម្រាប់​ព្រឹត្តិការណ៍​នេះ​ប្រមាណ​ជាង ៥៥០០ នាក់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ភេសជ្ជៈ WURKZ និង​ទឹក​ពិសារ​កម្ពុជា ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages Co.,Ltd) បាន​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ព្រោះ​ជា​និច្ច​ជា​កាល​ក្រុមហ៊ុន​តែងតែ​គាំទ្រ​នូវ​រាល់​សកម្មភាព​សង្គម និង​​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ។

ព្រឹត្តិការណ៍​ការ​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​២០១៨ គឺជា​ឱកាស​ពិសេស​នៃ​ការ​កំសាន្ត​ដើម្បី​សុខភាព និង​ចំណងមិត្តភាព​។ កម្មវិធី​បាន​ចាប់ផ្តើម​ការ​ជួបជុំ​នៅ​មុខ​ព្រះ​បរមរាជវាំង​ចាប់ពី​ម៉ោង ៥ ព្រឹក​ដល់​ម៉ោង ១១ ព្រឹក ដែល​ចែក​ចេញ​ជា ៣ ប្រភេទ​គឺ ៖

១- ការ​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​រយៈ​ចម្ងាយ ២១ គីឡូម៉ែត្រ និង​បើក​ជូន​ទាំង​បុរស-​ស្ត្រី ហើយ​ការ​រត់ប្រណាំង​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៦​ព្រឹក

២- ការ​ប្រណាំង​រត់ (Road Race) ចម្ងាយ ១០​គីឡូម៉ែត្រ​សម្រាប់​បុរស​-​នារី ដែល​ចាប់ផ្តើម​ការ​ប្រណាំង​នៅ​ម៉ោង ៦:២០ នាទី​ព្រឹក

៣- ការ​រត់ប្រណាំង​លក្ខណៈ​គ្រួសារ ចម្ងាយ ៣ គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ៦:៤០ នាទី​ព្រឹក​។ នៅ​មុន​ពេល​នៃ​ការ​ចាប់ផ្តើម​ការ​រត់ប្រណាំង អ្នក​រៀបចំ​កម្មវិធី​បាន​រៀបចំ​នូវ​សកម្មភាព​មួយ​ចំនួន​សម្រាប់​កំ​ដៅ​សាច់ដុំ ដូច​ជា​ការ​រាំ​កំ​ដៅ​សាច់ដុំ ការ​ជិះ​កង់ Digital និង​ការ​ប្រកួត​ថតរូប​ជាដើម ។

អ្នក​ដែល​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​២០១៨ ដែល​ជា​សកម្មភាព​កីឡា​ដើម្បី​សុខភាព និង​សង្គម ក៏​ទទួល​បាន​នូវ​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ញ៉ាំ​ហ្វ្រី​ៗ​នៅ​ទីនោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន ប៊ែ​វើ​រី​ជី​ស (Khmer Beverages Co.,Ltd) ដែល​ជា​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០ ភាគរយ ដែល​សព្វ​ថ្ងៃនេះ​គឺ​ក្រុមហ៊ុន​មាន​ផលិត​នូវ​ផលិតផល​មួយ​ចំនួន​ដូច​ជា ស្រា​បៀ​កម្ពុជា ស្រា​បៀ​ស្តោ​ត Barrley Black ស្រា​បៀ​គូ​ដូ ភេសជ្ជៈ​អាយ​ស៍ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ទឹក​ផ្លែ​ឈើ​ជូ​ប (joop) និង​ទឹក​សុទ្ធ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ