ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុកបានសម្រេច ព្រោះថតរូបខ្លួនឯងបង្ហោះក្នុងហ្វេសប៊ុក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកពញាឮចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបានធ្វើសកម្មភាពបបួលមិត្តភក្តិទៅលួចលុយ និងទូរស័ព្ទគេបានហើយយកទូរស័ព្ទ និងអាខោនហ្វេសប៊ុកគេទៅថតរូបខ្លួនឯងបង្ហោះ ម្ចាស់គេដឹងប្ដឹងនគរបាលឱ្យចាប់ខ្លួនតែម្ដង ។…

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកពញាឮចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបានធ្វើសកម្មភាពបបួលមិត្តភក្តិទៅលួចលុយ និងទូរស័ព្ទគេបានហើយយកទូរស័ព្ទ និងអាខោនហ្វេសប៊ុកគេទៅថតរូបខ្លួនឯងបង្ហោះ ម្ចាស់គេដឹងប្ដឹងនគរបាលឱ្យចាប់ខ្លួនតែម្ដង ។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនសង្ស័យមានគ្នាពីរនាក់ឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងម្នាក់ទៀតគេចខ្លួនឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ សម្ភារបាត់បង់មាន ទូរសព្ទ័០១គ្រឿងម៉ាក HUAWEI ពណ៌ស (ដកហូតបានវិញ), ប្រាក់រៀលចំនួនជាង១០ម៉ឺនរៀល, ប្រាក់ដុល្លាចំនួន១០០០ដុល្លារ ។

នគរបាលបានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានត្រលប់មកពីហូបការគេវិញពេលមកដល់ផ្ទះបានដោះសំលៀកបំពាក់ទុកលើប៉ាវអ៊ីដោយមានកូនកាបូបទុកលុយដែលមានចំនួនខាងលើនៅក្នុងហោប៉ៅខោនោះផងដែរ ចំណែកទូរស័ព្ទជនរងគ្រោះបានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍រួចជនរងគ្រោះក៏ដេកលក់នៅលើគ្រែតែម្តងទៅ ។

លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹកជនរងគ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរស័ព្ទនៅកន្លែងបញ្ចូលថ្មស្រាប់តែបាត់មិនឃើញរួចក៏បានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែឃើញបាត់លុយមិនឃើញសល់តែកូនកាបូប ។ លុះដល់វេលាម៉ោង១និង៣០នាទីថ្ងៃខែឆ្នាំដដែលកូនរបស់ជនរងគ្រោះបានឆែកមើល Facebook ស្រាប់តែឃើញឈ្មោះ អ៊ិត រីម បានប្រើគណនី Facebook របស់ឪពុកខ្លួនថតបង្ហោះរូបភាពផ្ទាល់ខ្លួន ពេលនោះទើបដឹងថា ឈ្មោះ អ៊ិត រីម ជាអ្នកចូលលួចទូរស័ព្ទ ។ បន្ទាប់មកជនរងគ្រោះក៏បានដាក់ប្តឹងចូលមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ដោយចោទប្រកាន់ទៅលើជនសង្ស័យដែលមានឈ្មោះខាងលើនោះតែម្ដង ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនសង្ស័យ និងវត្ថុតាងទូរស័ព្ទបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុពញាឮដើម្បីសាកសួរ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ិត រីម បានសារភាពថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ សិទ្ធ បានទិញស្រាបៀរ១យួរផឹកពេលផឹកអស់ស្រាខ្លួនក៏យកថ្នាំញៀនជក់ជាមួយឈ្មោះ សិទ្ធ ពេលនោះខ្លួន និងឈ្មោះ សិទ្ធ បាននិយាយគិតគ្នាថា និងចូលធ្វើសកម្មភាពចូលលួចសម្ភារក្នុងផ្ទះរបស់ជនរងគ្រោះដោយពេលនោះខ្លួនជាអ្នកចូលលួចយកបានទូរស័ព្ទ ចំណែកឈ្មោះ សិទ្ធ ខ្លួនពុំដឹងថា លួចបានអ្វីខ្លះទេ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ិត រីម កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ