រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការនានានារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ។

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានប្រាប់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ថា ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមានារដូវវស្សា ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ និងសាធារណជនទាំងអស់ក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួន ៕
ចែករំលែកព័តមាននេះ