សង្គ្រាមអ៉ីរ៉ង់ ៖ សង្គ្រាមជាថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ តាមមើលទៅគេចមិនផុតឡើយ នឹងផ្ទុះវិញក្នុងពេលឆាប់ៗ ។ អ្នកចរចាសំខាន់របស់អ៉ីរ៉ង់ លោកម៉ូហាម៉ាដបាក់ហ័រហ្គាលីបាស់ អះអាងនាថ្ងៃទី១១ឧសភាថា អ៉ីរ៉ង់ត្រៀមផ្ដល់មេរៀនមួយ ក្នុងករណីមានការឈ្លានពានជាថ្មី។ បែបនេះ ជាការឆ្លើយតបចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ពីភាពផុយស្រួយខ្លាំងនៃបទឈប់បាញ់គ្នា ។

ប្រធានសភាអ៉ីរ៉ង់រូបនោះសរសេរតាម បណ្ដាញសង្គមX ថា កងកម្លាំងយើងត្រៀមតបតវិញនិងផ្ដល់មេរៀនមួយ ក្នុងករណីមានការឈ្លានពានជាថ្មីទៀត។ យើងត្រៀមរាល់យថា ភាព ហើយពួកគេពិតជាមានការភ្ញាក់ផ្អើល ។ លោកក៏បានព្រមានផងដែរថា នឹងមិនមានការផ្លាស់ប្ដូរឡើយក្នុងសំណើ១៤ចំណុចរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ។ រាល់ការទាមទារដទៃៗទៀតនឹងមិនអាចទទួលយកទាំងស្រុង។ អាមេរិកនឹងគ្មានអ្វីក្រៅពីទទួលបរាជ័យផ្ទួនៗ។ បើអូសបន្លាយពេលយូរនោះការចំណាយរបស់អាមេរិកនឹងកាន់តែខ្ពស់។

លោកត្រាំពិតជាខឹងខ្លាំងណាស់ចំពោះចម្លើយរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្ក្រាម។ ភាពតានតឹងកាន់តែមានខ្លាំងជាថ្មី ដោយភាគីម្ខាងៗ សុទ្ធតែបានគំរាមគ្នាពីការផ្ទុះការប្រយុទ្ធជាថ្មី ពិសេសដើម្បីត្រួតត្រាច្រកសមុទ្រហ័រមូស ៕
ចែករំលែកព័តមាននេះ