ឆ្នាំនេះកសិករនៅខេត្តព្រះវិហារសង្ឃឹមទទួលបានទិន្នផលខ្ពស់ពីដំណាំស្រូវ


ខេត្តព្រះវិហារ ៖ ប្រជាកសិករនៅខេត្តព្រះវិហារសង្ឃឹមថា ឆ្នាំនេះនឹងទទួលបាននូវទិន្នផលខ្ពស់ជាងឆ្នាំមុន ខណៈបច្ចុប្បន្នពួកគាត់កំពុងមមាញឹក ភ្ជួររាស់ ដកស្ទូង បង្កបង្កើនផលស្រូវរដូវវស្សាគិតមកដល់ខែមិថុនានេះនៅទូទាំងខេត្តព្រះវិហារដាំដុះបានជិត២០%ហើយ លើផែនការដែលគ្រោងទុករបស់មន្ទីរកសិកម្មខេត្តព្រះវិហារប្រមាណជាង៩ម៉ឺនហិកតា បើប្រៀបធៀបនឹងឆ្នាំមុនកើនឡើង៥ពាន់ហិកតា ។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះអ្នកស្រី ញឹម ចន្ថា ជាកសិកររស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ឆ្នាំនេះកសិករខេត្តព្រះវិហារមមាញឹកបង្កបង្កើនផលចាប់តាំងពីដើមរដូវវស្សាមកម្ល៉េះ ព្រោះឆ្នាំ២០១៨នេះឃើញថា ទឹកភ្លៀងមានអំណោយច្រើនសម្រាប់កសិករដាំដុះដំណាំស្រូវបើប្រៀបធៀបនឹងឆ្នាំមុនវិញក៏មិនខុសគ្នាដូចឆ្នាំនេះឡើយ ។ អ្នកស្រីរំពឹងទុកថា ឆ្នាំនេះទិន្នផលស្រូវរបស់អ្នកស្រីនឹងមានការកើនឡើងច្រើនជាងឆ្នាំមុនប្រសិនណាទឹកភ្លៀងនូវតែបន្តធ្លាក់ជាបណ្តើរៗទៀតនោះ ព្រោះដំណាំនេះត្រូវការទឹកជាចាំបាច់បំផុត ។

ដោយឡែកកសិករមួយរូបទៀតលោក ស៊ឹម វុទ្ធី បានលើកឡើងថា នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់​ប៉ាល ក្រុងព្រះវិហារ កសិករភាគច្រើនបានដាំដុះដំណាំស្រូវជាលក្ខណៈទម្លាប់ រីឯប្រភេទស្រូវដាំដុះដកស្ទូងនោះជាប្រភេទកណ្តាលស្រូវរំដួល ព្រោះកន្លងទៅលោកផ្ទាល់បានដាំដុះដំណាំស្រូវនេះឃើញថា ទទួលបានទិន្នផលច្រើនការដាំដុះប្រភេទស្រូវពង្រោះ ហើយនឹងអាចប្រមូលនៅដើមខែវិច្ឆិកានេះ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានឲ្យដឹងថា នៅទូទាំង៨ក្រុងស្រុក នៃខេត្តព្រះវិហារ បច្ចុប្បន្ននេះការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិ​ករ​រសម្រេចបានប្រមាណជិត២០%ហើយលើផែនការដែលគ្រោងទុករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ រីឯការបង្កបង្កើនផលស្រូវរបស់ពួកគាត់លក្ខណៈសរីរាង្គសុទ្ធសាធ និងភាគច្រើនជាប្រភេទស្រូវធ្ងន់ និងស្រូវកណ្តាល  ដោយឡែកបញ្ហាសត្វចង្រៃបំផ្លាញដំណាំស្រូវពុំទាន់មានជួបនៅឡើយទេ ព្រោះនៅតាមបណ្តាស្រែនីមួយៗមានទឹកគ្រប់គ្រាន់ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ គិតមកដល់ខែមិថុនានេះកម្ពស់ទឹកភ្លៀងបានធ្លាក់នៅក្នុងក្របខណ្ឌទូទាំងខេត្តព្រះវិហារមានប្រមាណជិត៥០០មីល្លីម៉ែត្រហើយដែលជាអំណោយផលដល់ការបង្កបង្កើនផលរបស់កសិករដោយពុំមានភាពរាំងស្ទះឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ