ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​ឆ្លើយ​តប​នឹង​ជម្លោះ​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​បាន​ឆ្លើយ​តប​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ សហរដ្ឋអាមេរិក ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ចំនួន​៣៤​ប៊ី​លាន​ដុល្លារ រួម​មាន សណ្តែកសៀង រថយន្ត​អគ្គិសនី និង​ស្រា​វី​ស្គី…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​បាន​ឆ្លើយ​តប​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ សហរដ្ឋអាមេរិក ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ចំនួន​៣៤​ប៊ី​លាន​ដុល្លារ រួម​មាន សណ្តែកសៀង រថយន្ត​អគ្គិសនី និង​ស្រា​វី​ស្គី ។

រដ្ឋាភិបាល​ចិន​និយាយ​ថា ពួក​គេ​ដាក់​ពន្ធ​តាម​ទ្រង់ទ្រាយ​ដែល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​កាលពី​ថ្ងៃ​សុក្រ ខណៈ​មាន​ជម្លោះ​លើ​ផល​លើស​ពាណិជ្ជកម្ម និង​គោលនយោបាយ​បច្ចេកវិទ្យា​ចិន ។ អាជីវករ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ជា​ពិសេស នៅ​សហរដ្ឋអាមេរិក កំពុង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា ជម្លោះ​នេះ​អាច​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កាន់តែ​តានតឹង​ថែម​ទៀត ។  ក្រសួង​ពាណិជ្ជកម្ម​ចិន​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​មិន​ចង់ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ចិន​ត្រូវ​តែ​ឆ្លើយ​តប​វិញ​យ៉ាង​រឹង​មាំ ។ ចិន​នឹង​បញ្ចប់​កិច្ច​ព្រមព្រៀង​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ផល​លើស​ពាណិជ្ជកម្ម​រាប់​ប៊ី​លាន​ដុល្លារ ដោយ​​ទិញ​កសិផល បន្ថែម​ពី​អា​មេ​រិ​ក ដូច​ជា ឧស្ម័ន​ធម្មជាតិ និង​ផលិតផល​ផ្សេង​ទៀត។

សហរដ្ឋអាមេរិក និង​ចិន មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​ទំនាក់​ទំនងជា​ផ្លូវការ​កាន់តែ​មាន​ភាព​តានតឹង ដោយសារ​តែ​មាន​បណ្តឹង​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ចិន​ថា ប្រទេស​នេះ​ល្មើស​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក ។

យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​ចិន ប្រទេស​ចិន​នឹង​ដាក់​ពន្ធ​បន្ថែម​២៥% ចាប់ពី​ថ្ងៃ​ទី​៦ ខែកក្កដា ទៅ​លើ​ផលិតផល​របស់​សហរដ្ឋអាមេរិក​ចំនួន​៥៤៥​មុខ រួម​មាន ស​ណ្តែ​ង​សៀង រថយន្ត​អគ្គិសនី ទឹកក្រូច​ស្រស់ ស្រា​វី​ស្គី បង្កង ត្រី​សា​ម៉ុ​ន និង​បារី​ស៊ី​ហ្គា ។ អាហារ និង​កសិផល​ទាំងនេះ​ភាគច្រើន​ប៉ះពាល់​ដល់​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ច្រើន​ជាងគេ ។  ក្រុង​ប៉េ​កាំ​ង​ហាក់ដូចជា​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ជ្រើសរើស​ផលិតផល​ជំនួស និង​នាំ​ចូល​ពី​អ្នក​ផ្គត់ផ្គង់​ដទៃ​ដូច​ជា ប្រទេស​ប្រេ​ស៊ី​ល ឬ​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ