ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំណោ​យ​ទីក្រុង​ហូ​ជី​មិញ​ជួយ​អ្នក​រង​របួស​លើ​ស្ពាន​ពេជ្រ​​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​កែប ជុតិមា ​អភិ​បាល​​​រាជ​ធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២០ ធ្នូ ២០១០ ​បាននាំ​យកថវិកា​​​ជា​អំណោយ​​មនុស្ស​ធម៌​ពី​ប្រជាជនទី​ក្រុង​ហូ​ជីមិញ​តាម​រយៈ​​​សាលា​រាជធានី​​ទៅ​ចែកជូន​ដល់​ជន​រងគ្រោះ​​ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពានពេជ្រ​ដែលកំពុង​សំរាក​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ។ តំណាង​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​​ដោយឧបទ្ទវ​ហេតុ​​លើ​ស្ពាន​ពេជ្រ​​​កំពុង​សំរាកព្យា​បាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​​មានចំនួន​២៧​នាក់​ ស្រី​៨​នាក់

រាជធានី​ភ្នំពេញ ៖ លោក​កែប ជុតិមា ​អភិ​បាល​​​រាជ​ធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២០ ធ្នូ ២០១០ ​បាននាំ​យកថវិកា​​​ជា​អំណោយ​​មនុស្ស​ធម៌​ពី​ប្រជាជនទី​ក្រុង​ហូ​ជីមិញ​តាម​រយៈ​​​សាលា​រាជធានី​​ទៅ​ចែកជូន​ដល់​ជន​រងគ្រោះ​​ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពានពេជ្រ​ដែលកំពុង​សំរាក​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ។ តំណាង​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​​ដោយឧបទ្ទវ​ហេតុ​​លើ​ស្ពាន​ពេជ្រ​​​កំពុង​សំរាកព្យា​បាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​​មានចំនួន​២៧​នាក់​ ស្រី​៨​នាក់ បន្ទាប់ពីចាកចេញ​៥​នាក់​កាល​ពីថ្ងៃទី​សុក្រ ។ ក្នុង​ចំណោម​អ្នក​របួស​ទាំង​២៧​នាក់នេះ​មានរបួស​ធ្ងន់ចំនួន​៤នាក់ កំពុង​សង្គ្រោះ​បន្ទាន់​ដូច​ជា​លាង​ឈាម​ បែកប្លោក​នោម​​​​ និងបាក់​ឆ្អឹង​ជាដើម ។

​អំណោយ​ពី​ទីក្រុង​ហូ​ជី​មិញ​ប្រទេស​វៀត​ណាម​​តាម​រយៈ​លោកកែប​ ជុតិមា ​អភិបាល​រាជ​ធានី​ភ្នំពេញ​​នោះ​បាន​ចែកជូនដល់​អ្នក​របួស​ក្នុង​ម្នាក់ៗ​​៥០០​ដុល្លារ​​សហរដ្ឋ​អាមេរិក ។ ក្នុង​ឱកាស​​នោះដែរ លោក​កែប ជុតិមា បានផ្តល់​ថវិកា​ដល់មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ចំនួន១​ពាន់​ដុល្លារ​ជា​ការ​លើកទឹកចិត្ត​​ដល់​ក្រុមគ្រូ​ពេទ្យ​ ។ អ្នករង​គ្រោះ​បាន​ថ្លែង​អំណរគុណ​​ដល់​ប្រជាជន​ទី​ក្រុង​ហូ​ជីមិញ ប្រទេស​វៀត​ណាម​ដែល​មានសមាន​ចិត្ត​​ជួយ​ឧបត្ថម្ភ​ដល់ពួកគេ ។
​អ្នក​រង​របួស​ដែល​សំរាកព្យា​បាល​នៅមន្ទីរ​ពេទ្យ​​​កាល់មែ៉ត​​បាន​ទទួល​ការ ពិនិត្យ​ព្យា​បាល និង​ថែ​ទាំ​ពី​គ្រូពេទ្យ​មកពីវៀត​ណាម​ជា​ប្រចាំ​​ រហូត​មក​ដល់ពេលនេះ​ ៕