ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Guti បានសម្រេចចិត្តហើយជាមួយនឹង Real Madrid

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា អតីតកីឡាករដ៏មានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រ Real Madrid បានសម្រេចចិត្តបន្តកុងត្រានៅក្នុងក្លិបដដែលក្នុងនាមជាគ្រូបង្វឹក ។ កុងត្រានេះមានសុពលភាពរយៈពេល២ឆ្នាំ ។…

តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា អតីតកីឡាករដ៏មានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រ Real Madrid បានសម្រេចចិត្តបន្តកុងត្រានៅក្នុងក្លិបដដែលក្នុងនាមជាគ្រូបង្វឹក ។ កុងត្រានេះមានសុពលភាពរយៈពេល២ឆ្នាំ ។

អតីតកីឡាករខ្សែបម្រើ Guti កន្លងមកបានពិចារណាលើការឈោងចាប់អាជីពថ្មីបន្ទាប់ពីធ្វើជាកីឡាករប្រកួតនៅ Real Madrid អស់ពេលជាយូរមក ។ កីឡាកររូបនេះបានធ្វើការចចារជាមួយនឹងក្លិបទួរគី Besiktas ពីមុខតំណែងធ្វើជាជំនួយការគ្រូបង្វឹក នៅមុនពេលសម្រេចចិត្តបន្តធ្វើជាសមាជិកក្នុងក្លិប Real Madrid ក្នុងនាមជាគ្រូបង្វឹកក្លិបយុវជន ។ Guti តែងតែត្រូវបានកីឡាករជាច្រើនឲ្យតម្លៃនៅក្នុងក្លិប ហើយរំពឹងថា នឹងអាចឡើងតំណែងធ្វើជាអ្នកគ្រប់គ្រងនៅរដូវកាលក្រោយ ។

គួរបញ្ជាក់ផងដែរថា Guti នឹងចូលកាន់តំណែងនៅពេលរដូវកាលថ្មីចាប់ផ្តើម ហើយត្រៀមនឹងជួបប្រកួតជាមួយនឹង Atletico Madrid ក្នុងក្របខណ្ឌអាយុក្រោម១៩ឆ្នាំនៅថ្ងៃអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ