ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់ទឹកភ្នែក​លាយ​តំណក់ទឹកភ្លៀង ពេល​ខ្លះ​នាំ​កូន​ហូប​បាយ​ជាមួយ​អំបិល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដោយ​មើលឃើញ​អំពី​ទុក្ខវេទនា​របស់​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​តោក​យ៉ាក លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់សឹករង​កំពង់​ធំ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ជួយ​ស្ត្រី​មេម៉ាយ​ដែល​ចិញ្ចឹម​កូន​ចំនួន​៣​នាក់ រស់​ក្រោម​ដំបូល​ខ្ទម​ដ៏​ធ្លុះធ្លាយ​មើល​ពី​ម្ខាង​ធ្លុះ​ទៅ​ម្ខាង…

ខេត្តកំពង់ធំ ៖ ដោយ​មើលឃើញ​អំពី​ទុក្ខវេទនា​របស់​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​តោក​យ៉ាក លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់សឹករង​កំពង់​ធំ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ជួយ​ស្ត្រី​មេម៉ាយ​ដែល​ចិញ្ចឹម​កូន​ចំនួន​៣​នាក់ រស់​ក្រោម​ដំបូល​ខ្ទម​ដ៏​ធ្លុះធ្លាយ​មើល​ពី​ម្ខាង​ធ្លុះ​ទៅ​ម្ខាង ។

ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​អភ័ព្វ​ឈ្មោះ ផៃ សុខា អាយុ​៣២​ឆ្នាំ រស់​ជា​ស្ត្រី​មេម៉ាយ បាន​រៀបរាប់​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា នាង​មាន​ស្វាមី​ដែរ តែ​ស្វាមី​របស់​នាង​បាន​ស្លាប់​ចោល​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ គាត់​ទ្រាំ​រស់​ចិញ្ចឹម​កូន​ចំនួន​៣​នាក់​នៅ​ក្នុង​ខ្ទម​ដំបូល​ធ្លុះធ្លាយ ហើយ​នៅ​ពេល​មាន​ភ្លៀង​ម្តង​ៗ​គាត់​អង្គុយ​សំកុក​ទទូរ​កៅស៊ូ​ជ្រក​ទឹកភ្លៀង​ឱប​កូន​ទាំង​បី លាយ​ដំណក់ទឹកភ្នែក​ជាមួយ​ដំណក់ទឹកភ្លៀង រហូត​ដល់​ភ្លៀង​រាំង​ទើបបាន​សម្រាក លុះ​ព្រឹក​ឡើង​ងើប​ពី​ព្រលឹម​ទៅ​រក​លាងចាន​ឆ្នាំង និង​ដើរ​បោក​ខោអាវ​ឲ្យ​គេ​តាម​ភូមិ គ្រាន់​បាន​ប្រាក់​បន្តិចបន្តួច បច្ចុប្បន្ន​នេះ​ស្ត្រី​មេម៉ាយ​ខាងលើ​រស់នៅ​ភូមិ​កំពង់​គោ​លើ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ស្ត្រី​មេម៉ាយ​ដែល​អភ័ព្វ​បាន​បន្ត​ថា ចាប់តាំងពី​ប្តី​ស្លាប់​ចោល គាត់​និង​កូន​ៗ​មិន​ដែល​បាន​ហូប​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ម្តងណា​ឡើយ ពេល​ខ្លះ​នាំ​កូន​ហូប​បាយ​ជាមួយ​អំបិល ឬ​ប្រហុក អាហារ​ដែល​ពួក​នាង​បាន​ហូប​ឆ្ងាញ់​ម្តងម្កាល​នោះ គឺ​ពេល​មាន​ពិធីបុណ្យ​ទាន ឬ​ក៏​រៀប​ពិធី​អាពាហ៍ពិពាហ៍ ដែល​គេ​ជួល​នាង​ឲ្យ​ទៅ​លាងចាន​ឲ្យ​គេ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ស្ត្រី​មេម៉ាយ​ដែល​មាន​ជីវភាព​ខ្វះខាត​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​ដឹកនាំ​សហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ ឃុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះ​ទៅ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ និង​បាន​នាំ​យក​អំណោយ និង​សម្ភារៈ​មួយ​ចំនួន​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​នាង​រួម​មានៈ អង្ករ​ចំនួន​៥០​គីឡូក្រាម មី​យើង​ចំនួន​២​កេស មុង​ជ្រលក់​ថ្នាំ​ចំនួន​២ និង​ថវិកា​ចំនួន​១២០,០០០​រៀល ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ទោ​ក៏​បាន​ផ្តាំផ្ញើ និង​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ឱ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក ត្រូវ​រាយការណ៍​មក​ថ្នាក់​ឃុំ ស្រុក ខេត្ត ដើម្បី​រួម​គ្នា​ជួយ​ដល់​ពួក​គាត់ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ពួក​គាត់​ដាច់​ពោះ​ស្លាប់​ដោយសារ​អត់​អាហារ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ