ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពនៅម៉ោង១២និង២៣នាទីថ្ងៃត្រង់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ស្ថានភាព​របួសធ្ងន់​ពេក អ្នក​ម្នាង អ៊ុ​ក ផល្លា ដែល​ជា​ជាយា​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​១៧ មិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ស្ថានភាព​របួសធ្ងន់​ពេក អ្នក​ម្នាង អ៊ុ​ក ផល្លា ដែល​ជា​ជាយា​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ក្រោយ​ពី​ជួប​ឧបទ្ទវ​ហេតុ​គួរ​ឱ្យ​រន្ធត់ ជាមួយ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ជា​ស្វាមី​នៅ​ចំណុច​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា អ្នក​ម្នាង អ៊ុ​ក ផល្លា បានទទួលមរណភាពតាំងពី​វេលា​ម៉ោង​១២ ​និង​២៣​នាទី​រសៀលដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ហើយ​ ក៏​ត្រូវ​បាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​១​គ្រឿងឆ្ពោះ​មក​រាជធានី​ភ្នំពេញ ។ ខណៈ​ដែល​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ស្វាមី​ ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ មក​សង្គ្រោះ​បន្ដ​នៅ​រាជធានី​ភ្នំពេញ​ហើយ ។

សូម​បញ្ជាក់​ថា សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បណ្តាល​ឱ្យ​ព្រះ​អង្គ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា ជា​ភរិយា​របួស​ធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​អំឡុង​ម៉ោងជាង៩​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ខណៈ​ដែល​ព្រះ​អង្គ​កំពុង​យាង​តាម​ក្បួន​ព្រះ​ទីនាំង​ ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​បុរី​ពិភព​មង្គល នៅ​ក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​ដោយ​រថយន្តឈ្នួល​មួយ​គ្រឿង​ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9667 ធ្វើ​ដំណើរ​ពី​ខេត្ដ​ព្រះ​សីហ​នុ ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចំ​រថយន្ត​ដែល​ជា​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​តែ​
ម្តង ។ រីឯ​ភាគី​រថយន្តឈ្នួល​ហា​យ​ឡែ​ន​ឌ័​រ ​ក៏​មាន​រង​របួស​៥​នាក់​ផង​ដែរ ។ ទោះជា​កើត​មាន​ឧបទ្ទវហេតុ​ស្មាន​មិន​ដល់​បាន​កើតឡើង ​ក៏​ពិធី​នោះ​ត្រូវ​បាន​ដឹកនាំ​ធ្វើ​រហូត​ដល់​ចប់​ដោយ​លោក យូ ហុ​ក​គ្រី និង​មន្ត្រី​មួយ​ចំនួន​ទៀត ។








អត្ថបទសរសេរ ដោយ