ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​

13 ម៉ោង មុន

ខេត្តកំពង់ធំ ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​ពីលោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បានឲ្យដឹង​ថា​ នៅ​ថ្ងៃ​ទី​២០…

ខេត្តកំពង់ធំ ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​ពីលោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បានឲ្យដឹង​ថា​ នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ អ្នកបើកបរ​រថយន្ត ម៉ាក FOTON TUNLAND ពណ៌​ទឹកប្រាក់ ផលិត​ឆ្នាំ២០២២ ពាក់​ផ្លា​ក​លេខ កម្ពុជា-CKT 6518 ពាក់ព័ន្ធ​ករណី​បើកបរ មិន​គោរព​ផ្លា​ក​សញ្ញា​បញ្ជា​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​លោកតា​ក្រហម.ក បាន​ចូលខ្លួន​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ខុស (​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​) ។

អ្នកបើកបរ​រថយន្តខាងលើឲ្យដឹងថា មូលហេតុ​ដែល​ខ្លួន​បាន​បើកបរ​ប​ញ្ជ្រា​ស់ទិស​នេះ ដោយសារ​តែ​ខ្លួន​បានមើល​តាម​ការ​បង្ហាញ​តាម​រយៈ​ផែនទី​ទូរស័ព្ទ (Google Map) អោយ​បត់ឆ្វេង ​។ ករណី​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក “​ធ្វើ​កិច្ចសន្យា​អប់រំ ដោយ​មិន​បាន​ផាកពិន័យ​ទេ​” ។

ចំពោះ​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ នឹង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​គ្រប់ពេល​បើកបរ​ ។
‎​
‎​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ពេល​បើកបរ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ