ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​កូរ៉េ ​ចូលរួម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី វត្ត​ខ្មែរ​គូ​មី សាធារណរដ្ឋ​រ៉េ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សហគមន៍​ខ្មែរ​ នៅ​កូរ៉េ​ និង​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ បាន​ចូលរួម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី វត្ត​ខ្មែរ​គូ​មី សាធារណរដ្ឋ​រ៉េ…

រាជធានី​ភ្នំពេញ​ ៖ ​សហគមន៍​ខ្មែរ​ នៅ​កូរ៉េ​ និង​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ បាន​ចូលរួម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី វត្ត​ខ្មែរ​គូ​មី សាធារណរដ្ឋ​រ៉េ ​។

កាលពី​ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​សហការី បាន​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ ដែល​បាន​សហការ​រៀបចំ​ឡើង ​ដោយ​សមាគម​វត្ត​ខ្មែរ​គូ​មី ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងក្រុមការងារ ESEA និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ខ្យ​ង់​សាង​ប៊ុ​ក​ដូ សាធារណរដ្ឋ​កូរ៉េ និង​បងប្អូន​សហគមន៍​ខ្មែរ​ប្រមាណ ១,២០០នាក់​ ។

កម្មវិធី​នេះ ​ត្រូវ​បាន​រៀបចំ​ទៅ​តាម​លក្ខណៈ​ប្រពៃណី វប្បធម៌​ខ្មែរ ដោយ​មាន​ពិធី​សាសនា រាប់បាត្រ ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ និង​ការ​រៀបចំ​ពិធី​គោរព​វិញាណក្ខន្ធ​ ចំពោះ​វីរ​​កងទ័ព​កម្ពុជា ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ ដើម្បី​ការពារ​សន្តិភាព និង​អធិបតេយ្យភាព​ជាតិ នា​ពេល​កន្លង​មក​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ