ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​ល្បាត​ឃើញ​ករណី​លួច​កាប់​ឈើ១​កន្លែង​ ក្នុង​តំបន់ការពារធម្មជាតិនៅខេត្តស្ទឹងត្រែង

49 វិនាទី មុន

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ថា មាន​ករណី​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៤ ខែមេ​សា ឆ្នាំ​២០២៦ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​សហការ​ជាមួយ​អ្នក​សារព័ត៌មាន…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ថា មាន​ករណី​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៤ ខែមេ​សា ឆ្នាំ​២០២៦ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ធ្វើ​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ និង​បាន​រក​ឃើញ​ករណី​កាប់​ឈើ​ច្រៀក​ក្តារ​ ប្រមា​ណ​ជាង​១,២​ម៉ែត្រគូប ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​អនុវត្ត​ច្បាប់ ចំពោះ​ជនល្មើស​ដែល​បាន​លួច​កាប់​ឈើ​ក្នុង​តំបន់ការពារធម្មជាតិ ​។

ក្រសួងបរិស្ថាន​សូម​ធ្វើការ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដោយ​គ្មាន​ការ​លើកលែង ចំពោះ​បុគ្គល ឬ​អ្នក​ពាក់ព័ន្ធ ដែល​ប្រព្រឹត្ត​បទល្មើស​កាប់​ឈើ ឬ​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ ខណៈ​ពេល​នេះ ជនល្មើស​ជា​ច្រើន​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​បន្តបន្ទាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ