ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងសម្រុកបា.ញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ពីតំបន់ស៊ីនប៉ូ ខណៈសេអ៊ូល និងតូក្យូប្រកាសអាសន្ន និងបើកកិច្ចប្រជុំបន្ទាន់

2 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​១៩ ​មេ​សា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​សំដៅ​ទៅ​សមុទ្រ​។ នោះ​ជា​ការ​បាញ់​សាក​មីស៊ី​ល​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង​នា​ឆ្នាំ​នេះ​ ។ សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​១៩ ​មេ​សា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​សំដៅ​ទៅ​សមុទ្រ​។ នោះ​ជា​ការ​បាញ់​សាក​មីស៊ី​ល​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង​នា​ឆ្នាំ​នេះ​ ។

សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ការ​បាញ់​មី​ស៊ី​ល​ទាំងនោះ​ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩​មេ​សា ចេញពី​តំបន់​ស៊ីន​ប៉ូ​ភាគ​ខាងកើត​ប្រទេស​​ ។ កូរ៉េ​ខាងត្បូង​បាន​ពង្រឹង​ការ​តាមដាន​ពិនិត្យ និង​ធ្វើការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​និង​ជប៉ុន ​។ វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិ​ជាតិ​គ្រោង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ពី​ការ​បាញ់​មី​ស៊ីល​ទាំងនោះ​។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ក៏​អះអាង​ពី​ការ​ចាប់​ឃើញ​មី​ស៊ី​ល​ទាំងនោះ​ របស់​កូរ៉េ​ខាងជើង​ដោយ​អះអាង​ថា មី​ស៊ី​ល​ទាំងនេះ​ បាន​ធ្លាក់​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង​ ។ ក្រសួង​នោះ​និយាយ​ទៀត​ថា​ បាន​ធ្វើការ​តវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ដោយ​លើក​ឡើង​ថា ការ​បាញ់​មី​ស៊ី​​ល​ទាំងនេះ​ គំរាមកំហែង​ដល់​សន្តិភាព​តំបន់​និង​អន្តរជាតិ និង​ជា​ការ​រំលោភ​បំពាន​បណ្ដា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​ហាមឃាត់​រាល់​សកម្មភាព​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​ ។

កាលពី​ស​ប្ដា​ហ៍​មុន​កូរ៉េ​ខាងជើង​និយាយ​ថា មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទៅ​ពិនិត្យ​ការ​បាញ់​សាក​មី​ស៊ីល​ចេញពី​នាវា​ពិឃាត​មួយ​គ្រឿង​របស់​ប្រទេស​។ បន្ទាប់​ពី​ការ​បាញ់​សាកល្បង​នោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ថា រដ្ឋាភិបាល​លោក​នៅ​តែ​ផ្ដោត​លើ​ការ​ពង្រីក​ដោយ​គ្មាន​ការ​កម្រិត​កម្លាំង​នុយក្លេអ៊ែរ និង​បាន​ចេញ​ការ​ណែនាំ​ថ្មី​ៗ​សំដៅ​ពង្រឹងសមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​និង​ប្រតិកម្ម​រហ័ស​របស់​ប្រទេស​លោក ​។

អគ្គនាយក​នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ លោក​រ៉ា​ហ្វា​អែ​ល​ហ្គ្រោ​ស៊ី​អះអាង​កាលពី​
ស​ប្ដា​ហ៍​មុន​ថា ទីភ្នាក់ងារ​របស់​លោក​កំណត់​ឃើញ​ការ​បង្កើន​ដោយ​ឆាប់រហ័ស បណ្ដា​សម្មភាព​នៅ​តាម​បណ្ដា​ទីតាំង​នុយ​ក្លេ្ក​អ៊ែ​រ​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ