ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើកសមុទ្រកម្រមួយក្បាល ត្រូវបានលែងត្រឡប់ទៅក្នុងសមុទ្រវិញ ក្រោយជាប់លបអ្នកនេសាទ

1 នាទី មុន
  • កែប

ខេត្ត​កែប ៖ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​ប្រកាស​ថា អណ្តើក​សមុទ្រ (​ល្មិច​) មួយ​ក្បាល ត្រូវ​បាន​លែងឱ្យ​មាន​សេរីភាព​ត្រឡប់​ទៅ​ក្នុង​ដែនសមុទ្រ​វិញ​ហើយ បន្ទាប់​ពី​បាន​ជាប់​ខ្សែ​លប របស់​អ្នកនេសាទ​ដោយ​ចៃដន្យ…

ខេត្ត​កែប ៖ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​ប្រកាស​ថា អណ្តើក​សមុទ្រ (​ល្មិច​) មួយ​ក្បាល ត្រូវ​បាន​លែងឱ្យ​មាន​សេរីភាព​ត្រឡប់​ទៅ​ក្នុង​ដែនសមុទ្រ​វិញ​ហើយ បន្ទាប់​ពី​បាន​ជាប់​ខ្សែ​លប របស់​អ្នកនេសាទ​ដោយ​ចៃដន្យ ។

ជាក់ស្តែង​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ តំណាង​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប លោក ហ៊ួ​រ មិថុនា អភិបាលរង​ខេត្ត ទទួល​បន្ទុក​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប រួម​ជាមួយ​លោក​ឧត្តមនាវីទោ លី ហួត មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​តំណាង​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា បាន​ធ្វើការ​លែង​អណ្តើក​សមុទ្រ (​ល្មិច​) មួយ​ក្បាល ត្រឡប់​ទៅ​សមុទ្រ​វិញ បន្ទាប់​ពី​អ្នកនេសាទ​នៅ​កោះ​ពោធិ៍ ប្រគល់​ជូន​ស្នាក់​ការ​សន្តិសុខ​កោះ​ពោធិ៍ ក្រោយ​ល្មិច​ខាងលើ​បាន​ជាប់​ខ្សែ​លប​ដោយ​ចៃដន្យ ។ ល្មិច ឬ​អណ្តើក​សមុទ្រ ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ធនធាន​ជលផល​សមុទ្រ​ដែល​កំពុង​រងគ្រោះថ្នាក់ ដែល​ត្រូវការ​ការពារ ។

សូម​បញ្ជាក់​ថា ល្មិច ឬ​អណ្តើក​សមុទ្រ គឺជា​ប្រភេទ​ធនធាន​ជលផល​សមុទ្រ​ដ៏​កម្រ និង​កំពុង​រងគ្រោះថ្នាក់​បំផុត ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ការពារ និង​អភិរក្ស​យ៉ាង​ម៉ឺងម៉ាត់​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធានា​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ