ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ច្រានចោលការអះអាងរបស់លោក​ត្រាំ៖ «អ៊ុយរ៉ានីញ៉ូមចម្រាញ់ គឺជាវត្ថុពិសិដ្ឋដែលមិនអាចផ្ទេរឱ្យនរណាដាច់ខាត»

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រទេស​អ៉ី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​១៧ ​មេ​សា បាន​បដិសេធ​ថា មិន​បាន​យល់ព្រម​ផ្ទេរ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​ខ្លួន​ទៅ​ឲ្យ​នរណា​ឡើយ បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ អំពី​រឿង​ផ្ទេរ​នោះ…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រទេស​អ៉ី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​១៧ ​មេ​សា បាន​បដិសេធ​ថា មិន​បាន​យល់ព្រម​ផ្ទេរ​អ៊ុយ
​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​ខ្លួន​ទៅ​ឲ្យ​នរណា​ឡើយ បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ អំពី​រឿង​ផ្ទេរ​នោះ ដែល​ជា​ចំណុច​សំខាន់​មួយ​របស់​ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​នេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​លោក​អេ​ស្មា​អ៊ី​លបាក់​ហៃ​អ៉ី ​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់អ៉ី​រ៉​ង់​នឹង​មិន​ផ្ទេរ​ទៅ​ណា​ឡើយ​។ ដូច​ដែនដី​អ៉ី​រ៉​ង់​ជា​ដែនដី​ពិសិដ្ឋ​ចំពោះ​ភ្នែក​យើង​ដែរ បញ្ហា​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​នោះ​ មាន​សារសំខាន់​ធំធេង​ណាស់​សម្រាប់​យើង​។

មុន​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា អ៉ី​រ៉​ង់​ព្រម​បោះបង់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​ខ្លួន ដែល​នោះ​ជា​ការ​ទាមទារ​មួយ​ក្នុង​ចំណោម​ការ​ទាមទារ​របស់​អា​មេ​រិ​ក ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អ៉ី​រ៉​ង់​។

កាលពី​ថ្ងៃ​ទី​១៦​ មេ​សា ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​បាន​ថ្លែង​ថា អ៉ី​រ៉​ង់​ព្រម​ប្រគល់​ធូលី​នុយក្លេអ៊ែរ ដោយ​ចង់​និយាយ​យោង​ដល់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​ខ្ពស់​ដែល​អ៉ី​រ៉​ង់​កំពុង​មាន មុន​អះអាង​ជា​ថ្មី​នា​ថ្ងៃ​ទី​១៧ ​មេ​សា ​ថា បញ្ហា​នោះ​លែង​ជា​បញ្ហា​នៃ​ការ​រាំង​ខ្ទប់​សម្រាប់​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​មួយ​ឡើយ​។

ការ​ខ្វែងគំនិត​គ្នា​នោះ​ កើត​មាន​ពេល​ប៉ា​គី​ស្ថាន​ជា​អាជ្ញាកណ្ដាល​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ឲ្យ​មានការ​ចរចា​លើក​ទី​២ រវាង​អា​មេ​រិ​ក ​និងអ៉ីរ៉​ង់ ក្រោយ​បរាជ័យ​នៃ​ការ​ចរចា​ដំបូង​នៅ​ក្រុង​អ៉ី​ស្លា​ម៉ា​បា​ដ កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ ដើម្បី​ឲ្យ​សម្រេច​បានការ​បញ្ចប់សង្គ្រាម​ជា​ស្ថាពរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ