ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យដ៏ពូកែរបស់ចិនបានវះកាត់ប្រកប ដោយជោគជ័យ និងសុវត្ថិភាពសម្រាប់ព្រះរាជសុខភាពព្រះមហាក្សត្រ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ដ៏​ពូកែ​របស់​ចិន​បាន​វះកាត់​ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព សម្រាប់​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ដ៏​ពូកែ​របស់​ចិន​បាន​វះកាត់​ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព សម្រាប់​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះ​អង្គ​ជាទី​គោរព​សក្ការៈ បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖ «​ពេល​នេះ ខ្ញុំព្រះករុណា​ខ្ញុំ​កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សូម​ទូល​ប្រគេន និង​ជម្រាប​ជូន​បងប្អូន ជនរួមជាតិ​ថា ការ​វះកាត់​របស់​គ្រូ​ចិន​ពេទ្យ​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​បាន​ទទួល​ជោគជ័យ​ហើយ​» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖«​ការ​វះកាត់​បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​២០ ខែមេសា ឆ្នាំ​២០២៦​នេះ ។ ពេល​នេះ​ព្រះករុណា​ព្រះ​អង្គ​បានដឹង​ព្រះ​កាយ បន្ទាប់​ពី​អស់​ថ្នាំ​សណ្តំ ។ ពេល​នេះ គ្រូពេទ្យ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​កា​រវិ​វត្ត​ប្រែប្រួល​ក្រោយ​ការ​វះកាត់​» ។ សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ព្រះ​អង្គ​សូម​អរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើ​សារ​ថ្វាយព្រះពរ​ចំ​ពោ​ព្រះ​អង្គ ។ ខ្ញុំ​សូម​យក​ឱកាស​នេះ​អរគុណ​ប្រ​ធា​ធិ​បតី​ស៊ីជី​ន​ភីង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា​។

សម្តេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​ក៏​សូម​អរគុណ​ជា​ពិសេស​ដល់​ក្រុម​គ្រូពេទ្យ​ដ៏​ពូកែ​ដែល​បាន​វះកាត់​ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព​សម្រាប់​ព្រះមហាក្សត្រ​ជាទី​គោរព​ស្រឡាញ់​របស់​ប្រជាជន​កម្ពុជា ។
ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សម្តេច និង​កូនប្រុស​ពីរ​នាក់​ហ៊ុន ម៉ា​និ​ត និង​ហ៊ុន ម៉ា​នី បាន​មក​ដល់​ប៉េ​កាំ​ង តាំងពី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​២០២៦​មក​ម្ល៉េះ ដែល​មាន​គោលដៅ​តែ​មួយ​គត់ គឺ​កំដរ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ព្រោះ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​គឺជា​សុខភាព​ទាំងមូល​របស់​ប្រទេស​ជាតិ ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា ៖ ក្នុង​ករណី​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ ខ្ញុំព្រះករុណា​នឹង​ត្រឡប់​ទៅ​ប្រទេស​វិញ នៅ​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ