ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​៤​នាក់ និង​បក្ខពួក ត្រូវ​តុលាការខេត្ត​មណ្ឌលគិរី សម្រេច​ចោទប្រកាន់​​ក្នុង​សំណុំរឿង «​មជ្ឈមណ្ឌល​ឆបោ.ក​តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​»

1 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦…

ខេត្តមណ្ឌលគិរី ៖ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ បង្ហាញ​ពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុម​មេខ្លោង​ដែល​រៀបចំ​ឱ្យ​មាន «​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដ៏​ធំ​មួយ បន្ទាប់​ពី​កម្លាំង​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​។

យោង​តាម​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត អង្គ​ហេតុនេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦ នៅ​ពេល​ដែល​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​អនុវត្ត​តាម​សំណើ​អន្តរាគមន៍​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។ សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​សង្ស័យ​នៅ​ជាន់​ទី​១ និង​ទី​២ នៃ​អគារ​ផ្សារ​ទំនើប​មណ្ឌលគិរី ស្ថិត​ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​។

ជា​លទ្ធផល កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ជនបរទេស​សរុប​ចំនួន ៣១០​នាក់ (​ស្រី ៥២​នាក់​) ដែល​មាន​រហូត​ដល់ ១០​សញ្ជាតិ ផ្សេង​គ្នា រួម​មាន​៖ ចិន (១៣៥​នាក់​), ថៃ (៥៨​នាក់​), មី​យ៉ា​ន់​ម៉ា (២២​នាក់​), ឥណ្ឌា (៤០​នាក់​), នេ​ប៉ា​ល់ (៣០​នាក់​), ប៉ា​គី​ស្ថាន (១៥​នាក់​), រ​វ៉ា​ន់​ដា (៥​នាក់​) និង​សញ្ជាតិ​មួយ​ចំនួន​ទៀត​។​នៅ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ភស្តុ​តាង​ជា​ច្រើន​រួម​មាន កុំព្យូទ័រ​លើ​តុ (All in one) ចំនួន ៤២០​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន ១,៤៥០​គ្រឿង​។

ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​បាន​បែងចែក​ក្រុមការងារ​ជា​ប្រព័ន្ធ ដោយ​មាន​គោលដៅ​ឆបោក​ទៅ​លើ​ជន​រង​គ្រោះ​នៅ​ក្រៅប្រទេស រួម​មានការ​ក្លែងបន្លំ​លក់ទំនិញ​ទៅ​កាន់ ប្រទេស​ថៃ និង​ការ​អូស​ទាញ​ឱ្យ​វិនិយោគ​លើ​រូបិយ​បណ្ណ​ឌី​ជី​ថ​ល (Crypto) ទៅ​កាន់ សហរដ្ឋអាមេរិក ព្រមទាំង​មាន​គោលដៅ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ឥណ្ឌា​ផង​ដែរ​។

ផ្អែក​លើ​ភស្តុ​តាង និង​ចម្លើយ​សារភាព តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​សំខាន់​ៗ​ចំនួន ៤​រូប (​ត្រូវ​បាន​ឃាត់ខ្លួន​) រួម​មាន ១.​ឈ្មោះ CHEN BINGLIAN (​ជនជាតិ​ចិន​) ជា​អ្នកគ្រប់គ្រង​ទូទៅ​។ ២.​ឈ្មោះ CHENG WEN CHONG (​ជនជាតិ​ចិន​) អ្នកគ្រប់គ្រង​បុគ្គលិក​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ ៣.​ឈ្មោះ HSU DARLI (​ជនជាតិ​មី​យ៉ា​ន់​ម៉ា​) អ្នកគ្រប់គ្រង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​។ ៤.​ឈ្មោះ SITTICHAI SAELEE (​ជនជាតិ​ថៃ​) អ្នកគ្រប់គ្រង​ជនជាតិ​ថៃ​។

ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» តាម​មាត្រា ៥ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ដោយឡែក ចំពោះ​ជនសង្ស័យ ៣​នាក់​ផ្សេង​ទៀត និង​បក្ខពួក​ដែល​កំពុង​គេចខ្លួន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» តាម​បញ្ញត្តិ​មាត្រា ៦ នៃ​ច្បាប់​ដដែល​។

បច្ចុប្បន្ន សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​មក​ផ្តន្ទាទោស​ឱ្យ​ខាន​តែ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ