ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រោយពីធ្វើកម្មភាពយកដំបងឈើវាយបំបែកសោរចូលលួចធុងបាសនិងម៉ូទ័រ រំលងបានពីរថ្ងៃម្ចាស់ប្ដឹងសមត្ថកិច្ចជួយស្រាវជ្រាវអន្តរាគមន៍ឃាត់ខ្លួនបាន។
ការឃាត់ខ្លួនយុវជនធ្វើសកម្មភាពវាយបំបែកសោលួចធុងបាសនិងម៉ូទ័រ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថាយុវជនដែលជាជនសង្ស័យត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ថាវ បូរី ភេទប្រុស អាយុ២០ ឆ្នាំរស់នៅក្នុងភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបន្តដឹងទៀតថានៅមុនពេលឃាត់ខ្លួនយុវជនដែលជាជនសង្ស័យខាងលើ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួចមកកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការស្រាវជ្រាវ លើករណីវាយទ្វារផ្ទះលួចទ្រព្យសម្បត្តិ(លួចធុងបាស់និងម៉ូទ័រ)។
នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចាន់សែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលពាក្យបណ្តឹងពី ឈ្មោះ មាជ ទុំ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្តឹងទៅលើជនសង្ស័យម្នាក់មានឈ្មោះ ថាវ បូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ថាកាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦ កន្លងទៅជនសង្ស័យខាងលើបានវាយសោបំបែកបើកទ្វារផ្ទះចូលលួចធុងបាស់និងម៉ូតូទ័ររបស់គាត់ ។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចនគរបាលជំនាញបានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ។ ក្រោយសួរនាំយុវជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវាយបំបែកសោគាស់ទ្វារផ្ទះរបស់ជនរងគ្រោះចូលលួចធុងបាស់ និងម៉ូទ័រពិតប្រាកដមែន ។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើក៏បានធ្វើការដកហូតវត្ថុតាង ធុងបាស់ចំនួន០២គ្រាប់ ម៉ូទ័រចំនួន០១គ្រឿង កំណាត់ឈើសម្រាប់វាយសោរផ្ទះ០១ដើម និងមេសោរ០១គ្រាប់ ផងដែរ ។ ធុងបាសចំនួន០២គ្រឿងនិងម៉ូទ័រមួយគ្រឿងត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ