ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាក់​ភ្លៀងលាយខ្យល់​កក់ខែ​មួយ​មេ​ធំ​លើក​ដំបូង​ ​ផ្ទះ​​ពលរដ្ឋ​ប្រមាណ​​៥០​ខ្នងក្នុង​ស្រុក​ឱ​រ៉ា​ល់រងការខូចខាត

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៤៨​ខ្នង ក្នុងភូមិ​ចំនួន​៥ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ បាន​រង​ការ​ខូចខាត​ខណៈ​ដែល​មេឃ​ធ្លាក់​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លើក​ដំបូង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ ផ្គរ ​រន្ទះ ផង​នោះ ​បណ្ដាល​ឱ្យ​ដួល​រលំ…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៤៨​ខ្នង ក្នុងភូមិ​ចំនួន​៥ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ បាន​រង​ការ​ខូចខាត​ខណៈ​ដែល​មេឃ​ធ្លាក់​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លើក​ដំបូង​លាយឡំ​ជាមួយនឹង​ខ្យល់​
កន្ត្រាក់ ផ្គរ ​រន្ទះ ផង​នោះ ​បណ្ដាល​ឱ្យ​ដួល​រលំ ​និង​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​សំណាងល្អ​ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​សត្វ​នោះ​ទេ​។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លើក​ដំបូង​បាន​ដួល​រលំ​ផ្ទះ​និង​ប៉ើង​ដំបូល​ប្រមាណ​៤៨​ខ្នង បាន​កើតឡើង​០២៤៥​នាទី​រសៀល​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ចំនួន​៥ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ដឹង​ថា មេឃ​ធ្លាក់​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លើក​ដំបូង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បង្ករ​ឲ្យ​មាន​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន ០៥​ភូមិ​មាន​ដូច​ខាងក្រោម​៖ 


   ទី​1-​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ រង​ការ​ខូចខាត​អស់​ចំនួន​១៩ ខ្នង​ផ្ទះ ខូចខាត​មធ្យម ០២​គ្រួសារ និង​ស្រាល​១៧​គ្រួសារ
   ១/​ឈ្មោះ កែវ សាត ភេទ​ប្រុស របើក​ស័ង្កសី ០១​សន្លឹក
   ២/​ឈ្មោះ ព្រំ កំសាន្ត ភេទ​ប្រុស របើក​ក្បឿង​ចំនួន ០៨​សន្លឹក
   ៣/​ឈ្មោះ ហ៊​ន លឿន ភេទ​ប្រុស របើក​ដំបូល​បន្ទប់ទឹក ០៥​សន្លឹក
   ៤/​ឈ្មោះ សុខ សុ​ន ភេទ​ប្រុស របើក​ស័ង្កសី​ចំនួន ១០​សន្លឹក
   ៥/​ឈ្មោះ ឃឿ​ន រឹត ភេទ​ប្រុស របើក​ស៊ី​ប្រូ ០៩​សន្លឹក
   ៦/​ឈ្មោះ រឹ​ន គី​ម​លៀង ភេទ​ប្រុស របើក​ស័ង្កសី​ចំនួន ០៤​សន្លឹក
   ៧/​ឈ្មោះ ប្រុស សៅ​លី ភេទ​ប្រុស ដួល​រលំ​ស្លាក​ហី​ហោ​គ្រុឌ
   ៨/​ឈ្មោះ ប៉ែល កូ​ឡាប ភេទ​ស្រី របើក​ដំបូល​បន្ទប់ទឹក​ស័ង្កសី​ចំនួន ០៧​សន្លឹក
   ៩/​ឈ្មោះ ហ៊​ន ធឿ​ន ភេទ​ប្រុស របើក​ស័ង្កសី​ចំនួន ១០​សន្លឹក
   ១០/​ឈ្មោះ ម៉​ន ខន ភេទ​ប្រុស របើក​ស័ង្កសី ១២​សន្លឹក
   ១១/​ឈ្មោះ សុខ គី​ម​សាយ ភេទ​ប្រុស របើក​ស័ង្កសី ០៤​សន្លឹក
   ១២/​ឈ្មោះ សយ ស្រី​តូច ភេទ​ស្រី​  របើក​ស័ង្កសី ៣០​សន្លឹក (​ធ្ងន់ធ្ងរ​)
   ១៣/​ឈ្មោះ ពុ​យ ពៅ ភេទ​ប្រុស របើក​ស័ង្កសី ០៣​សន្លឹក
    ១៤/​ឈ្មោះ ទី​ន សុ​ម៉ា​លី ភេទ​ស្រី របើក​ដំបូល​បន្ទប់ទឹក ០៣​សន្លឹក
    ១៥/​ឈ្មោះ ម៉ូត ចាន់ ភេទ​ប្រុស របើក​ស័ង្កសី ០៥​សន្លឹក
   ១៦/​ឈ្មោះ ភា ង៉ែត ភេទ​ស្រី របើក​ស័ង្កសី ០៥​សន្លឹក
   ១៧/​ឈ្មោះ ចាន់ តុំ ភេទ​ស្រី របើក​ក្បឿង ១៥​សន្លឹក
   ១៨/​ឈ្មោះ ជា មឿ​ន ភេទ​ប្រុស របើក​ស័ង្កសី ទាំងស្រុង​(​ធ្ងន់ធ្ងរ​)
  ១៩/​ឈ្មោះ ចាន់ ថា​ច ភេទ​ស្រី របើក​ស័ង្កសី ៣០ សន្លឹក​។
     ទី​2- ក្នុងភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ រង​ការ​ខូចខាត​ផ្ទះ ១២ ខ្នង​ផ្ទះ រួម​មាន​៖


   ១/ ឈ្មោះ ប្រាក់ ស្រ៊ ភេទ​ប្រុស
   ២/ ឈ្មោះ ពឿ​ន ឆាយ ភេទ​ស្រី
  ៣/ ឈ្មោះ កង អុ​ន ភេទ​ស្រី
  ៤/ ឈ្មោះ កិច្ច សុំ ភេទ​ស្រី
  ៥/ ឈ្មោះ ទឿ​ន សុ​ភី ភេទ​ប្រុស
  ៦/ ឈ្មោះ សឿ​ន សល់ ភេទ​ប្រុស
  ៧/ ឈ្មោះ ហុ​ី​ម សុ​ី​ម ភេទ​ប្រុស
  ៨/ ឈ្មោះ នឿ​ន សុ​ី​ម ភេទ​ស្រី
  ៩/ ឈ្មោះ ពេ ផា​ន ភេទ​ស្រី
  ១០/ ឈ្មោះ ផាត សុខា ភេទ​ស្រី
  ១១/ ឈ្មោះ អែក រិ​ន ភេទ​ប្រុស
  ១២/ ឈ្មោះ ខែ​ម អី​ន ភេទ​ប្រុស
    ​ទី​3- ភូមិ​ឈើទាល​ជ្រំ​ុ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ រង​ការ​ខូចខាត ចំនួន ៦​កន្លែង រួម​មាន​៖
  ១/​ឈ្មោះ ខឿន ស្រី​ណា​ង ភេទ​ស្រី របើក​ស័ង្កសី​ចំនួន ០៥​សន្លឹក
  ២/​ឈ្មោះ ហេង ហុង ភេទ​ប្រុស របើក​ក្បឿង​ចំនួន ៣៤​សន្លឹក​(​ធ្ងន់ធ្ងរ​)
   ៣/​ឈ្មោះ ហេង វ៉​ន ភេទ ប្រុស របើក​ស័ង្កសី ០៤​សន្លឹក
  ៤/​ឈ្មោះ ហន ហ៊ី ភេទ​ប្រុស របើក​ស័​ង្ក​បន្ទប់ទឹក​ទាំងស្រុង ចំនួន ០៥​សន្លឹក
  ៥/​ឈ្មោះ ភៀក វឿ​ន ភេទ​ប្រុស របើក​ស័ង្កសី​បន្ទប់ទឹក​ទាំងស្រុង ចំនួន ០៥ សន្លឹក
  ៦/​សាលា​បឋម​សិក្សា​បណ្ទាយ​ប្រណាក របើក​ស័ង្កសី​បន្ទប់ទឹក ចំនួន ០៥​សន្លឹក​ 
   ទី​4- ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ រង​ការ​ខូចខាត​អស់​ចំនួន​៨​ខ្នង​ផ្ទះ រួម​មាន​៖
  ១/​សាលាឆាន់​វត្ត​អង្គ​សំ​រិ​ទ្ធី ហៅ​វត្ត​ត្រពាំង​ជោ របើក​ស័ង្កសី ៣៥​សន្លឹក (៦០%)
  ២/​ឈ្មោះ រី រុ​ី បាក់​សំ​យ៉ាប​មុខ​ផ្ទះ
  ៣/ ឈ្មោះ សឿ សុខ របើក​ក្បឿង ២០​សន្លឹក
  ៤/ ឈ្មោះ ម៉ា​ញ ញ៉ា​ញ់ របើក​ក្បឿង ១០​សន្លឹក
  ៥/ ឈ្មោះ ប៉ាន់ ខែ​ម របើក​ស័ង្កសី ១០​សន្លឹក
  ៦/ ឈ្មោះ សុខ កំសត់ របើក​ស័ង្កសី ១០​សន្លឹក
  ៧/ ឈ្មោះ ទន់ សុ​ឃី​ម របើក​ស័ង្កសី ១០​សន្លឹក
  ៨/ ឈ្មោះ តាន់ ភា​រុណ របើក​ក្បឿង ០៥​សន្លឹក​។
   ​និង​ទី​5- ក្នុងភូមិ​ផ្លូវ​គោ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ចំនួន ០៣​គ្រួសារ
   ១/ ឈ្មោះ គឿ​ន ច​ន្ទ្រា ភេទ​ស្រី របើក​ស័ង្កសី ០៧​សន្លឹក
   ២/ ឈ្មោះ ភឺន រដ្ឋ ភេទ​ប្រុស របើក​សំ​យ៉ាប​មុខ​មួយ​ផ្ទាំង
   ៣/ ឈ្មោះ ហឿ​ង ស្រួច ភេទ​ប្រុស របើក​ដំបូល​បន្ទប់ទឹក​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ដោយសារ​តែ​ខ្យល់​កន្ត្រាក់ សរុប​ប្រជាពលរដ្ឋ​ប្រមាណ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) ទាំង​០៥​ភូមិ មាន​ចំនួន ៤៨​គ្រួសារ ។ រង​គ្រោះ​ធ្ងន់ធ្ងរ​ចំនួន ០៤​គ្រួសារ រង​គ្រោះ​មធ្យម​ចំនួន ១៦​គ្រួសារ និង​រង​គ្រោះ​កម្រិត​ស្រាល ចំនួន​២៨​គ្រួសារ​ផង​ដែរ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ករណី​គ្រោះថ្នាក់​មេឃ​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ខាងលើ​នេះ ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​និង​សត្វ​រង​របួស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ