ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ក​ន្ទ្រា​ក់ បំផ្លាញ​ផ្ទះ៥៩ខ្នង និងបង្គោល​អគ្គិសនី​ជា​ច្រើនដើម​នៅ​ស្រុក​ចំនួន​៤ ក្នុង​ខេត្តព្រៃវែង

1 នាទី មុន

ខេត្តព្រៃវែង ៖ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន ៥៩ខ្នង ​រួម​ទាំង​បង្គោល​ភ្លើងអគ្គិសនី​ជា​ច្រើន​ដើម ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​កម្លាំង​ខ្យល់​កន្ត្រាក់ ដែល​បោកបក់​មក​លាយឡំ​ជាមួយនឹង​ភ្លៀង​មួយ​មេ​ដ៏​ធំ កាលពី​វេលា​ម៉ោង៦និង៣០នាទី​ល្ងាច ថ្ងៃ​ទី១៩ ខែមេ​សា…

ខេត្តព្រៃវែង ៖ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន ៥៩ខ្នង ​រួម​ទាំង​បង្គោល​ភ្លើងអគ្គិសនី​ជា​ច្រើន​ដើម ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​កម្លាំង​ខ្យល់​កន្ត្រាក់ ដែល​បោកបក់​មក​លាយឡំ​ជាមួយនឹង​ភ្លៀង​មួយ​មេ​ដ៏​ធំ កាលពី​វេលា​ម៉ោង៦និង៣០នាទី​ល្ងាច ថ្ងៃ​ទី១៩ ខែមេ​សា នៅ​ក្នុងស្រុក​ចំនួន៤ នៃខេត្តព្រៃវែង​ ។

យោង​តាម​របាយការណ៍របស់​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង បានដឹង​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី១៩ មេ​សា ខ្យល់​កន្ត្រាក់​ ដែល​បោកបក់​មក​ជាមួយនឹង​ភ្លៀង​មួយ​មេ​ដ៏​ធំ បាន​គ្របដណ្ដប់​ទៅ​លើ​ស្រុក​ចំនួន៤ ក្នុង​ខេត្តព្រៃវែង គឺ​ស្រុក​ពារាំង បាភ្នំ ពាម​រក៍ និង​ស្រុក​ស៊ី​ធរ​កណ្ដាល ​។

ខ្យល់​កន្ត្រាក់​នេះ​ បាន​បង្ករ​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៥៩​ខ្នង ក្នុង​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​ចំនួន ១២ខ្នង ខូចខាត​មធ្យម​ចំនួន ១៧ខ្នង និង​ខូចខាត​ស្រាល​ចំនួន ៣០ខ្នង​។ ជាមួយ​គ្នា​នោះ​បង្គោល​ភ្លើងអគ្គិសនី និង​បង្គោល​ភ្លើង​សូ​ឡា ដែល​ដាំ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ ក៏​បាន​ដួលរ​លំបាក់​អស់​ជា​ច្រើន​ដើម​ផង​ដែរ ​។

ទោះជា​យ៉ាងណា​ក៏​ដោយ គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ​នេះ មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ ឬ​សត្វ ស្លាប់​ឬ​របួស​ឡើយ​។ ដោយ​គ្រាន់តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ ។

មន្ត្រី​កាកបាទក្រហម​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មានពាក់ព័ន្ធ​លើ​ការ​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២០ មេ​សា មន្ត្រី​កាកបាទក្រហម​តាម​បណ្ដា​ស្រុក ​ដែល​រង​ផល​ប៉ះពាល់ បាន​ចុះ​ទៅ​ស្រង់​ស្ថិតិ​ដល់​គោលដៅ និង​កំពុង​រៀបចំ​ជំនួយ​សង្គ្រោះ​បន្ទាន់ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​ជា​គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ