ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាយចរិតតាមរូបមាត់! តើអ្នកជាមនុស្សបែបណាសម្រាប់មនុស្សជុំវិញខ្លួន?

12 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស រូបរាងមាត់ដែលអ្នកចាប់អារម្មណ៍ជាងគេអាចឆ្លុះបញ្ចាំងពីចរិតលក្ខណៈដែលមិត្តជិតស្និទ្ធមើលឃើញក្នុងខ្លួនអ្នក។ ប្រសិនបើអ្នកជ្រើសរើស រូប A មិត្តភក្តិមើលឃើញថាអ្នកជាមនុស្សមានមន្តស្នេហ៍ ចិត្តទូលាយ និងងាយចុះសម្រុង ប៉ុន្តែជួនកាលហាក់ដូចជាទុកចិត្តគេលឿនពេក។…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស រូបរាងមាត់ដែលអ្នកចាប់អារម្មណ៍ជាងគេអាចឆ្លុះបញ្ចាំងពីចរិតលក្ខណៈដែលមិត្តជិតស្និទ្ធមើលឃើញក្នុងខ្លួនអ្នក។

ប្រសិនបើអ្នកជ្រើសរើស រូប A មិត្តភក្តិមើលឃើញថាអ្នកជាមនុស្សមានមន្តស្នេហ៍ ចិត្តទូលាយ និងងាយចុះសម្រុង ប៉ុន្តែជួនកាលហាក់ដូចជាទុកចិត្តគេលឿនពេក។ ចំពោះ រូប B បង្ហាញថាអ្នកជាមនុស្សចូលចិត្តភាពសប្បាយរីករាយ មានថាមពល និងមានចរិតដូចក្មេងដែលធ្វើឱ្យមិត្តភក្តិមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកគួរដកឃ្លាគិតឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តអ្វីមួយ។

ដោយឡែក សម្រាប់អ្នកជ្រើសរើស រូប C មិត្តភក្តិផ្តល់តម្លៃឱ្យអ្នកជាមនុស្សរឹងមាំ ម៉ឺងម៉ាត់ និងមានហេតុផលខ្ពស់ ទោះបីជួនកាលមើលទៅហាក់ដូចជាត្រជាក់ស្រពុះបន្តិចក៏ដោយ។ ចំណែក រូប D ឆ្លុះបញ្ចាំងថាអ្នកជាមនុស្សមានចិត្តមេត្តា បរិសុទ្ធ និងចូលចិត្តជួយអ្នកដទៃដោយមិនចង់បានផលតបស្នង ដែលចំណុចនេះអាចធ្វើឱ្យអ្នកងាយនឹងចាញ់បោកគេ ប្រសិនបើមិនចេះការពារខ្លួន។

សរុបមក ការ​យល់ដឹងពីមុំផ្សេងៗនៃខ្លួនឯងតាមរយៈទស្សនៈមិត្តភក្តិ គឺជាវិធីមួយជួយឱ្យយើងអាចអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ និងមានភាពចាស់ទុំជាងមុនក្នុងទំនាក់ទំនងសង្គម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ