សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការយល់ឃើញដែលថាដកសក់ស្កូវមួយសរសៃនឹងធ្វើឱ្យដុះមកវិញកាន់តែច្រើននោះគឺជាជំនឿមិនត្រឹមត្រូវឡើយ ព្រោះឫសសក់នីមួយៗដុះដាច់ដោយឡែកពីគ្នា និងមិនមានការចម្លងពណ៌ទៅកាន់សរសៃជិតខាងនោះទេ។
មូលហេតុដែលយើងមានអារម្មណ៍ថាស្កូវកើនឡើងក្រោយពេលដក គឺដោយសារការថយចុះនៃសារធាតុពណ៌មេឡានីនតាមវ័យ កត្តាហ្សែន ឬភាពតានតឹង ដែលធ្វើឱ្យសក់សរសៃផ្សេងទៀតប្រែពណ៌តាមធម្មជាតិស្រាប់។ ទោះជាមិនបង្កើនចំនួនស្កូវ ប៉ុន្តែការដកសក់ញឹកញាប់អាចធ្វើឱ្យឫសសក់ខ្សោយ និងបណ្តាលឱ្យសក់ស្តើងបាន ដូច្នេះអ្នកគួរប្រើវិធីកាត់ជំនួសវិញ។
បន្ថែមពីនេះ ការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាម្ទេសជាដើម អាចជួយពន្យារការខូចកោសិកា និងការពារសុខភាពសក់ពីខាងក្នុងឱ្យនៅរឹងមាំបានយូរអង្វែង៕
ចែករំលែកព័តមាននេះ