ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​ជាង​១២០​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួនបញ្ជូន​ទៅ​តុលាការ ខ្លះ​ដេក​ចូល​ឆ្នាំ​ក្នុង​ពន្ធនាគារ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ១០​ថ្ងៃ​មកនេះ មាន​ក្មេង​ទំនើង​ជាង១២០​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួនបញ្ជូន​ទៅ​តុលាការ ខ្លះ​ដេក​ចូល​ឆ្នាំ​ក្នុង​ពន្ធនាគារ​។ គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ​៖ ១០​ថ្ងៃ​មកនេះ មាន​ក្មេង​ទំនើង​ជាង១២០​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួនបញ្ជូន​ទៅ​តុលាការ ខ្លះ​ដេក​ចូល​ឆ្នាំ​ក្នុង​ពន្ធនាគារ​។

គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​ជាតិគ្រប់​មូលដ្ឋាន បាន​អនុវត្ត​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ចំនួន​២៩​ករណី​ នេះ​បើ​តាមលោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

បើ​តាម​លោក ទូច សុ​ឃៈ ប្រតិបត្តិការ​នេះ នគរបាលបាន​ឃាត់ខ្លួន​ជនសង្ស័យ​១២៨​នាក់​បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​មួយ​ចំនួន​ធំ ​ត្រូវ​ដេក​ចូល​ឆ្នាំ​ក្នុង​បន្ទប់​ចម្រឹង​ដែក​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​តែ​ម្ដង ​។

អ្នកនាំពាក្យ​រង ​បានឱ្យ​ដឹង​ទៀត​ថា ក្មេង​ទំនើង​ ដែល​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន​បាន​នោះ មាននៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និង​ខេត្តស្វាយរៀង​ ។

ក្នុង​ចំណោម​ករណី​សរុប​១០​ថ្ងៃ​ខាងលើ រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ សមត្ថកិច្ច​បង្ក្រាប​បាន​១៦​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​៨៤​នាក់ ខណៈ​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី កាល​ឆ្នាំ​២០២៥ មាន​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ