ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញដុតចោល ដើម្បីសុខភាពយើង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​រក្សា​គុណភាព និង​ផលប្រយោជន៍របស់​អ្នក​ប្រើប្រាស់​ទូទៅ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហ​ការ​​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​រក្សា​គុណភាព និង​ផលប្រយោជន៍របស់​អ្នក​ប្រើប្រាស់​ទូទៅ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហ​ការ​​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ ទំនិញខូចគុណភាព និង​ចំណីអាហារ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​អាជីវក​រដាក់​តាំង​លក់ ស្ថិត​នៅ​តាម​តូប និង​ផ្ទះ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្ថិត​នៅ​ស្រុក​ពេ​ជ្រា​ដា កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា ​។

ប្រភពឱ្យដឹងថា​​ ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់មានភេសជ្ជៈ និង​ចំណី អាហារ​ ដែល​ដាក់​តាំង​លក់នៅ​តាម​ផ្ទះ​លក់​ចាប​ហ៊ួ​យ​នានា ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព​ចំនីអាហារ ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ ។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ មន្ត្រី​ជំនាញ​​បាន​ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​(Borax)​ នៅ​ក្នុង​មុខទំនិញ ដូច​ជាសរសៃ​គុយទាវ នំ​បញ្ចុក មី​ដុំ​លឿង ប្រហិត​សាច់​គោ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់ (Borax) នេះ​ទេ​ ។

បន្ទាប់​ពី​នោះ មន្ត្រី​ជំនាញ​ធ្វើតេស្ត​រក​សារធាតុ​ជាតិ អុ​ី​យ៉ូ​ត (I) ក្នុង​អំបិល​ម៉ាក ហ្គូ​វ ឆាយ​តិច ជា​លទ្ធផល​មាន​​សារធាតុ អុ​ី​យ៉ូ​ត ​។ ក្រៅពី​នោះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​វេច​ខ្ចប់​ស្រាប់ ដើម្បី​ស្វែងរក​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ទ​​ប្រើប្រាស់ និង​ខូច​គុណភាព​ នៅ​តាម​ផ្ទះ​លក់ដូរ​នីមួយ​ៗ​ជា​លទ្ធផល បាន​ដកហូត​ភេ​ជ្ជៈ ទឹកក្រូច និង​ទំនិញ​ចម្រុះ​ខូចគុណភាព​សរុបចំនួន៤៦​គីឡូក្រាម ដើម្បី​យក​ក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ការិយាល័យ​ពាណិជ្ជកម្ម ស្រុក​ពេ​ជ្រា​ដា​។

អត្ថបទសរសេរ ដោយ