ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីរកឃើញសា.កស.ពក្មេងស្រីអាក្រា.តកាយនៅភ្នំពេញ ៖ សមត្ថកិច្ចត្រូវស៊ើបអង្កេត

6 ម៉ោង មុន
  • ភ្នំពេញ

ករណី​រក​ឃើញ​សា​.​កស​.​ព​ក្មេង​ស្រី​អាក្រា​.​ត​កាយ នៅ​ទីក្រុង​ភ្នំពេញ អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត ដើម្បី​រក​ការ​ពិត និង​ផ្តន្ទាទោស​តាម​ច្បាប់ ។ រឿង​នេះ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ក្នុង​ចំណោម​សាធារណជន ។…

ករណី​រក​ឃើញ​សា​.​កស​.​ព​ក្មេង​ស្រី​អាក្រា​.​ត​កាយ នៅ​ទីក្រុង​ភ្នំពេញ អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត ដើម្បី​រក​ការ​ពិត និង​ផ្តន្ទាទោស​តាម​ច្បាប់ ។ រឿង​នេះ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ក្នុង​ចំណោម​សាធារណជន ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​នេះ ក្មេង​ស្រី​ជា​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ នៅ​រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ គេ​ពុំ​ដឹង​ថា ជា​ករណី​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្ស័យ​ថា ជា​ករណី​រំ​លោ​.​ភ​ហើយ​ស​ម្លា​.​ប់​ដោយសារ​សភាព​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​ទាំង​អាក្រា​.​ត​កាយ ហើយ​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គេ​បើកទ្វារ​បន្ទប់ទឹក​ទៅ​ឃើញ​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើការ​បញ្ជាក់​មូលហេតុ​នៅឡើយ​ទេ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វ​.​ល​.​ណ អាយុ​១៥​ឆ្នាំ មាន​លំនៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​ចាក​ចេញពីផ្ទះ នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ ។ លុះ​ព្រឹក​ឡើង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០២៥ នៅ​ពេល​ដែល​លោកគ្រូ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ដេក​ស្លា​.​ប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ