ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី ចង់ឃើញស្នាដៃស្រាវជ្រាវនិក្ខេបបទកូនខ្មែរយកទៅក្នុងបណ្ណាល័យទូទាំងប្រទេសទុកអ្នកជំនាន់ក្រោយស្រាវជ្រាវ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ចង់​ឃើញ​ស្នាដៃ​ស្រាវជ្រាវ និក្ខេបបទ​របស់​និស្សិត​ខ្មែរ​រៀន​ចប់ នៅ​ក្នុង​ក្រៅប្រទេស​ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​បណ្ណាល័យ​ទូ​ទាំង​ប្រទេស ដើម្បី​សម្រាប់​អ្នក​ជំនាន់​ក្រោយ ជា​ពិសេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ចង់​ឃើញ​ស្នាដៃ​ស្រាវជ្រាវ និក្ខេបបទ​របស់​និស្សិត​ខ្មែរ​រៀន​ចប់ នៅ​ក្នុង​ក្រៅប្រទេស​ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​បណ្ណាល័យ​ទូ​ទាំង​ប្រទេស ដើម្បី​សម្រាប់​អ្នក​ជំនាន់​ក្រោយ ជា​ពិសេស ដើម្បី​ជា​ឯកសារយោង​ជៀសវាង​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​សោះ តែ​ទៅ​ពឹង​លើ​ឯកសារ​របស់​បរទេស ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​កំណែទម្រង់​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត គរុ​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងប្រាប់ គ្រូ​ប​ង្រៀ​ង​ថា ធ្វើ​គ្រូ​ទាល់តែ​ចេះ​១១០% មិន​អាច​ពឹង​លើ Chat GPT ឬ​កម្មវិធី​ថ្មី​ជួយ​បង្រៀន​ជំនួស​១០០%​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី​ថា ធ្វើ​គ្រូ​ត្រូវ​ចេះ​១០១% ធ្វើ​សិស្ស​អាច​ចេះ​៩៩% មួយ​មេរៀន​ៗ​យើង​ត្រូវ​ត្រៀមលក្ខណៈ ១០១ ឬ​១១០% ព្រោះ​យើង​មិន​អាច​ទៅ​ឱ្យ​សិស្ស​សួ​ស្អី​ដែរ យើង​កត់​នោះ​ទេ គាត់​សួរ​បែប គាត់​សួរ​អ្វី​បន្ថែម​ទៀត ។ យើង​ត្រូវ​មាន​លទ្ធភាព​ដោះ ។ សម្តេច​បវរ​ធិ​បតី បន្ដ​ថា​៖«​អ​ញ្ចឹ​ង​ការ​ស្រាវជ្រាវ​រៀបចំ​នូវ​ឯកសារ ហើយ​ជា​ពិសេស​ខ្ញុំ​ចង់​ឃើញ​នូវ​ស្នាដៃ និង​លទ្ធផល​របស់​និស្សិត​របស់​បញ្ញវន្ត​យើង​របស់​កូន​ខ្មែរ​ជា​ច្រើន​ឯកសារ​នៅ​ក្នុង​ប្រទេស​យ៉ាង​ហោច​ណាស់​បណ្ណាល័យ​ក្នុង​ប្រទេស​របស់​យើង​ឱ្យ​មាន​កាន់តែ​ច្រើន ជៀស​ជាង​ស្រាវជ្រាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ សុទ្ធតែ​សៀវភៅ​បរទេស​សរសេរ​ឱ្យ​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា និស្សិត និង​គរុ​និស្សិត​ជ័យ​លា​ភី​ទាំងអស់​នឹង​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​កសាង​ខ្លួន​ឱ្យ​ស័ក្តិ​សមជា​ពលរដ្ឋ​ល្អ​, មន្ត្រីរាជការ​ល្អ បុគ្គលិក​ល្អ​, ដោយ​ប្រើ​នូវ​ចំណេះ និង​ជំនាញ​ពិតប្រាកដ​របស់​ខ្លួន​ប្រកបដោយ​មនសិការ​, វិជ្ជាជីវៈ​, សីលធម៌​ល្អ និង​ការ​ដាក់ខ្លួន​បម្រើប្រជាជន​ដោយ​ស្មោះស ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​វិស័យ​អប់រំ និង ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយសារ​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​មានចំណេះ​ដឹង​ទូលំទូលាយ​, ជំនាញ​ច្បាស់លាស់ និង​សីលធម៌​វិជ្ជាជីវៈ​អាច​ធានា​នូវ​ប្រសិទ្ធភាព​, បរិ​យា​ប័ន្ន និង​ចីរភាព នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​នៃ​ទីផ្សារ​ការងារ​, ទាំង​ក្នុងស្រុក​, តំបន់ និង​សកល ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កំពុង​វិភា​ជ​ថវិកាជាតិ​យ៉ាងច្រើន​សម្រាប់​កសាង​មូលដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ជាក់ស្ដែង​គ្រឹះស្ថាន​បណ្ដុះបណ្តាល​ធនធានមនុស្ស​ទាំង​រដ្ឋ និង​ឯកជន កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ជាក់ស្ដែង​អ្នក​សិក្សា​សន្សំ​បាន​«​ទ្រព្យសម្បត្តិ​ជា​ចំណេះដឹង​មិន​ចេះ​រីងស្ងួត​» សម្រាប់​មួយ​ជីវិត ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង និង​ក្រុម​គ្រួសារ ក្រោម​រូបភាព​ជា​ការងារ​, ការ​វិនិយោគ ឬ​សហគ្រិនភាព ។ សម្តេច​បវរ​ធិ​បតី​បន្ដ​ថា ជាមួយ​គ្នា​នេះ​ការ​អប់រំ​បង្កើត​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ជា​ច្រើន ។ ភស្តុ​តាង​ជា​អន្តរជាតិ​បង្ហាញ​ថា ប្រជាជន​ដែល​មានការ​អប់រំ​ខ្ពស់​, មាន​សុខភាព​ល្អ​, មាន​សីលធម៌​, មាន​សុភមង្គល​ក្នុង​គ្រួសារ​, និង​«​ជា​ទ្រព្យ សកម្ម​, និង​មិនមែន​ជា​បន្ទុក​របស់​សង្គម​ជាតិ ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​លើក​ឡើង​ថា «​រាជរដ្ឋាភិបាល​បាន និង​កំពុង​វិភាគ​ថវិកាជាតិ​យ៉ាងច្រើន​សម្រាប់​កសាង​មូលដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ មាន​ជា​អាទិ៍ ៖ គ្រឹះស្ថានឧត្តមសិក្សា​, មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​, សាលារៀន​, បណ្ណាល័យ​ជាដើម​» ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​បន្ថែម​ថា ជា​លទ្ធផល​, គ្រឹះស្ថាន​បណ្ដុះបណ្តាល​ធនធានមនុស្ស​, ទាំង​រដ្ឋ និង​ឯកជន​បាន និង​កំពុង​រីក​លូតលាស់​ឆាប់រហ័ស ហើយ​គុណភាព​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​កើនឡើង​នូវ​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ចូលរួម និង ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​ការ​ប្រកួតប្រជែង​សមត្ថភាព​លើ​មុខ​ជំនាញ​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​និង​គណិត​វិទ្យា​ទាំង​នៅ​កម្រិត​តំបន់ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ