ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតផ្លូវភេទបុរសនឹងខ្លាំង​បើ​ទទួល​ទាន​អាហារ​បី​ប្រភេទ​នេះ

5 ឆ្នាំ មុន

ផ្លូវភេទ​គឺជា​មុខងារ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​រូប ព្រោះ​វា​អាច​ផ្តល់​នូវ​ភាព​រីករាយ និង​ភាព​ស្និទ្ធស្នាល​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​បាន ​។ ការ​កង្វះ​ចំណង់​ផ្លូវភេទ ភាព​មិន​ឡើង​រឹង​របស់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ ផ្សេង​ៗ​ទៀត​អាច​ធ្វើ​ឲ្យ​ជីវិត​ទៅ​ជា​គ្មាន​ភាព​ស្រស់បំព្រង​ឡើយ​ ។ សម្រាប់​មនុស្ស​ប្រុស…

ផ្លូវភេទ​គឺជា​មុខងារ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​រូប ព្រោះ​វា​អាច​ផ្តល់​នូវ​ភាព​រីករាយ និង​ភាព​ស្និទ្ធស្នាល​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​បាន ​។ ការ​កង្វះ​ចំណង់​ផ្លូវភេទ ភាព​មិន​ឡើង​រឹង​របស់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ ផ្សេង​ៗ​ទៀត​អាច​ធ្វើ​ឲ្យ​ជីវិត​ទៅ​ជា​គ្មាន​ភាព​ស្រស់បំព្រង​ឡើយ​ ។ សម្រាប់​មនុស្ស​ប្រុស យើង​អាច​ប៉ះប៉ូវ​បញ្ហា​នេះ​បាន​តាម​រយៈ​ការ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ។ ​អាហារបី​ប្រភេទ ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ផ្តល់​ភាព​កាន់តែ​ខ្លាំងចំពោះ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​៖

១.សាច់
ចូរ​បញ្ចូល​សាច់​គ្រប់​ប្រភេទ​ទៅ​ក្នុង​របប​អាហារ​អ្នក ព្រោះ​វា​អាច​ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវ​ភេទ​បាន​ ។ សាច់​គោ សាច់​មាន់ និង​សាច់​​ជ្រូក​ផ្ទុក​​​ទៅដោយសារ​ធាតុ Carnitine, L-arginine និង​​ស័​ង្កសី​ ។ Carnitine និង L-arginine ជា​អាស៊ីត​​អា​មី​ណេ​ម្យ៉ាង ដែ​លអាច​ពង្រឹង​ដល់​លំហូរ​​​ឈាម​ ។ លំហូរ​ឈាម​ដែល​រលូន និង​គ្មាន​​​ការ​ស្ទះ គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​​បុរស និង​ស្ត្រី​ មានការ​ឆ្លើយ​តប​ខាង​ផ្លូវភេទ​​បាន​យ៉ាង​ល្អ ។ ជីវជាតិ​ពីរ​នេះ​ក៏​អាច​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​របស់​បុរស​មួយ​ចំនួន​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​ ​។ ជាតិ​ស័​ង្ក​សី​វិញ ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ប៉ុន្តែ​ក៏​ដើរតួ​នាទី​សំខាន់​ចំពោះ​​មុខងារ​ផ្លូវភេទ​ដែរ ព្រោះ​ការ​កង្វះ​​ជាតិ​ស័​ង្ក​សី​​ និង​ធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង និង​កង្វះ​អ័រម៉ូន​ភេទ​ប្រុស​ទៀត​ផង​ ។

២.អយ​ស្ទ័រ​
សមាសធាតុ​ផ្តល់​សម្រើប​ផ្លូវភេទ​របស់​​អយ​ស្ទ័រ​ ត្រូវ​បាន​គេ​រក​ឃើញ​យូរណាស់​មក​ហើយ ព្រោះ​វា​ជួយ​បង្កើន​ចំនួន​អ័៊រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន ។ ការ​បង្កើន​ការ​ផលិត​អ័រម៉ូន​មួយ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជួយ​ពង្រឹង​ភាព​ខ្លាំង​របស់​ផ្លូវ​ភេទ​បុរស​ភាគច្រើន​ ។ អយ​ស្ទ័រ​ក៏​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​នៃ​ជាតិ​ស័​ង្ក​សី​ផង​ដែរ​ ។

៣.ត្រី​សាល​ម៉ុន​
ត្រី​មួយ​នេះ​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់​ដោយ​សារ​តែ​វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​អាស៊ីត​ខ្លាញ់​​អូ​មេ​ហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង។ យ៉ាងណាមិញ វា​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​​​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ដែរ​ ។ អូ​មេ​ហ្គា​បី ប្រហែលជា​ជួយ​បង្ការ​កុំ​ឲ្យ​មាន​កំណក​​ក្នុង​សរសៃឈាម ដែល​ជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​ក្នុង​ខ្លួន​ហូរ​កាន់តែ​ស្រួល ​៕
ស្រង់ពី​គេហ​ទំព័រ​សុខ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ