ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​ បំពាក់​ឋា​ន្ត​រ​ស័​ក្ត និង​ប្រគល់​ប័ណ្ណសរសើរ​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចំនួន​១៥៥​នាក់ បាន​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ​ភារកិច្ចតែងតាំង​មុខ​តំណែង បំពាក់​ឋា​ន្ត​រ​ស័​ក្តិគ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន ដើម្បី​ជា​ការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បំរើ​ការងារ​កន្លង​កន្លង​មកនេះ ​។ ​ពិធី​នេះ​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត…

ខេត្តពោធិ៍សាត់​ ៖ មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចំនួន​១៥៥​នាក់ បាន​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ​ភារកិច្ចតែងតាំង​មុខ​តំណែង បំពាក់​ឋា​ន្ត​រ​ស័​ក្តិគ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន ដើម្បី​ជា​ការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បំរើ​ការងារ​កន្លង​កន្លង​មកនេះ ​។ ​ពិធី​នេះ​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហុ​ក ថា​វណ្ណ អនុ​ប្រធាន​​​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​។

Picture​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ បាន​តែងតាំង​លោក​វរសេនីយ៍ឯក ម៉ូ លី​ដា អតីត​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ជា​ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់​។​ផ្លាស់​ប្ដូរ​ភារកិច្ច​មន្ត្រី​នគរបាល​តាម​ការិយាល័យ​និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ចំនួន​៣៩​រូប​។​បំពាក់​ឋានន្ដរ​ស័​ក្កិ​ចំនួន​៨៦​រូប ក្នុង​នោះ​ថ្នាក់​វរសេនីយ៍ឯក​១០​រូប​,​ថ្នាក់​វរសេនីយ៍ទោ​២៨​រូប​,​ថ្នាក់​វរសេនីយ៍ត្រី​៤៤​រូប និង​ថ្នាក់​អនុសេនីយ៍ឯក​០៤​រូប​។​ជាមួយ​គ្នា​នេះ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​នគរបាល​ចំនួន​២០​រូប​និង​ជូន​ប័ណ្ណសរសើរ​ចំនួន​១០​នាក់​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៍ ហុ​ក ថា​វណ្ណ និង​លោ​កម​បណ្ឌិត ម៉ៅ ធនិន បាន​កោតសរសើរ​ដល់​មន្ត្រី​នគរបាល​ជាតិ​ខេត្តពោធិ៍សាត់ ដែល​បាន​សហការ​គ្នា​បាន​ល្អ​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។​ការ​ផ្លាស់​ប្ដូរ​ភារកិច្ច តែងតាំង​មុខ​តំណែង តម្លើង​ឋានន្តរ​ស័​ក្កិ និង​បំពាក់​គ្រឿង​ឥស្សរិយយស​នា​ពេល​នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ជាតិ ដែល​បាន​ខិតខំ​បំពេញការងារ​កន្លង​មកនេះ​។

​បន្ទាប់​ពី​ទទួល​បាន​មុខ​តំណែង​និង​ឋានន្តរ​ស័​ក្កិ​ពី​ថ្នាក់ដឹកនាំ​ស្រប​តាម​បំណងប្រាថ្នា​របស់​ខ្លួន​ហើយ​នេះ សូម​ឲ្យ​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ដើម្បី​ប្រជាពលរដ្ឋ​យើង​រស់នៅ​សុខ​ស្រួល​និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

Picture