ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ង​ដណ្ដើម​យក​កំពង់​ផែ​សំខាន់​ធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ​៦សែន​នាក់​ភ័យ​ខ្លាច

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ​៖ ​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ជួយ​ទ្រទ្រង់​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​ រួម​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​​ធ្វើ​​​ការ​វាយលុក​មួយកាលពី​ថ្ងៃ​ទី​១៣ ​មិថុនា ទៅ​លើ​​កំពង់​ផែ​យុទ្ធ​សាស្ត្រ HODEIDA ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី…

ប្រទេស​យេ​ម៉ែ​ន ​៖ ​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ជួយ​ទ្រទ្រង់​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​ រួម​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​​ធ្វើ​​​ការ​វាយលុក​មួយកាលពី​ថ្ងៃ​ទី​១៣ ​មិថុនា ទៅ​លើ​​កំពង់​ផែ​យុទ្ធ​សាស្ត្រ HODEIDA ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី ទោះបី​មានការ​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​ និង​មានការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ក្ដី​។

រីឯ​អង់គ្លេស​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហ​ប្រជា​ជាតិ ដែល​ត្រូវធ្វើ​ជា​សម្ងាត់​នា​ថ្ងៃ​ទី​១៤​ មិថុនា ក្រោយ​ការ​ព្រមាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រឆាំង​ការ​វាយលុក​នេះ ដែល​អាច​កាត់​ផ្ដាច់​ការ​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ច្រើន​លាន​​នាក់ ក្នុង​ប្រទេស​ក្រីក្រ​នោះ​ដែល​មួយ​ផ្នែក​កំពុង​ធ្លាក់​ក្នុង​ភាព​ទុរ្ភិក្ស​។ ស្ថិត​នៅ​ភាគ​ខាងលិច​យេ​ម៉ែ​ន​ដែល​កំពុង​មាន​សង្គ្រាម ចាប់តាំងពី​ជាង​៣​ឆ្នាំ​មក​ហើយ កំពង់​ផែ​ធំ​HODEIDA ​នៅ​ជាប់​សមុទ្រ​ក្រហម គឺជា​ចំណុច​នៃ​ការ​នាំ​ចូល​សំខាន់​មួយ ព្រមទាំង​ជា​ច្រក​ប​ញ្ចូ​ន​ជំនួយ​មនុស្សធម៌​មក​កាន់​ដែនដី​យេ​ម៉ែ​ន​។

យោង​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​ថា ការ​វាយលុក​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ផ្ដល់​ភ្លើង​ខៀវ​របស់​ក្រុម​យោធា​ចម្រុះ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន​ចាប់ពី​ខែមីនា​ ឆ្នាំ​២០១៥​មក ​ដើម្បី​ជួយ​ដល់​រដ្ឋអំណាច បញ្ឈប់​ការ​រុលទៅមុខ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ដែល​កាន់កាប់​ដែនដី​យ៉ាង​ធំ​របស់​ប្រទេស ព្រមទាំង​រដ្ឋធានី​សា​ណា​។

តាម​អ្នក​ទទួលខុសត្រូវ​ទាំងនោះ​ថា កងទ័ព​រុលចូល​ដល់​ច្រកចូល​ទាំងឡាយ​នៃ​ព្រ​លាន​យន្តហោះ ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ខាងត្បូង​កំពង់​ផែ ​HODEIDA​។​ ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ចំនួន​បាន​ធ្វើ​ប្រឆាំង​ទីតាំង​ទាំងឡាយ របស់​ពួក​ឧទ្ទាម​ជា​ការ​រៀបចំ​ការ​វាយលុក​។ ចំណែក​នៅ​ទីក្រុង​កំពង់​ផែ​នេះ​ ដែល​មាន​ប្រជាជន​ប្រមាណ​៦០០០០០​នាក់ ហើយ​បើ​តាម​សាក្សី​នានា​ថា ​ពួក​ហ៊ូ​ធី​ បាន​ពង្រឹង​កិច្ច​ការពារ ដោយ​ជីក​លេណ​ដ្ឋាន​ និង​ដោយ​ដាក់​ពង្រាយ​ខ្មាន់កាំភ្លើង​ដៃត្រង់​នៅ​តាម​ដំបូល​។

យោង​តាម​ប្រភព​មន្ទីរពេទ្យ​ថា ពួក​ឧទ្ទាម​២២​នាក់ ​និង​ទាហាន​៣​នាក់​ស្លាប់ ​រយៈពេល​​តែ​២៤​ម៉ោង​ចុង​ក្រោយ​នេះ ខណៈ​ការ​ប្រយុទ្ធ​គ្នា​កើត​មាន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​ជុំវិញ​ក្រុង​ HODEIDA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ