ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគី​ស្ថាន​ថា​ខ្លួន​បា.ញ់​ធ្លាក់​យន្ត​ហោះ​ឥណ្ឌា​៥​គ្រឿង​នៅ​ក្នុ​ងការ​ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ព្រឹក​មិញ

1 ថ្ងៃ មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ប៉ាគី​ស្ថាន​អះ​អាង​ថា​ខ្លួន​បាញ់​ធ្លាក់​យន្ត​ហោះ​ឥណ្ឌា​យ៉ាង​តិច​៥​គ្រឿង​នៅ​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​មិន​ធ្លាប់​មាន​​រយៈ​​ពេល​ជាង​​២​ទស​វត្ស​​ចុង​ក្រោយ​រវាង​ប្រទេស​នុយ​ក្លេអ៊ែរ​ទាំង​២​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​ចំណុច​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ឥណ្ឌា​​ក៏​រួម​មាន​ខេត្ត​ផាន់​ជេប (Punjab) របស់​ប៉ាគី​ស្ថាន​​ដែល​មាន​ប្រជា​ជន​របស់​នៅ​ច្រើន​ជាង​គេ​រហូត​ដល់​ជាង​១២០​លាន​នាក់​​ផង​ដែរ​​។ នេះ​​ជា​ករណី​ដំបូង​ដែល​ឥណ្ឌា​វាយ​ខេត្ត​ផាន់​ជេប​ចាប់​តាំង​ពី​ប្រទេស​ទាំង​២​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​កាល​ពី​ជាង​កន្លះ​​សត​​វត្ស​មុន​។ ​ប៉ាគី​ស្ថាន​ចោទ​ប្រកាន់​ថា​ឥណ្ឌា​កំពុង​បង្កាត់​ភ្លើង​សង្គ្រាម​ឱ្យ​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​នៅ​ក្នុ​ងតំបន់​។ ដូច្នេះ ប៉ាគី​ស្ថាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តបទៅ​ឥណ្ឌា​វិញ​ទៅ​តាម​ពេលវេលា ទី​កន្លែង…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ប៉ាគី​ស្ថាន​អះ​អាង​ថា​ខ្លួន​បាញ់​ធ្លាក់​យន្ត​ហោះ​ឥណ្ឌា​យ៉ាង​តិច​៥​គ្រឿង​នៅ​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​មិន​ធ្លាប់​មាន​​រយៈ​​ពេល​ជាង​​២​ទស​វត្ស​​ចុង​ក្រោយ​រវាង​ប្រទេស​នុយ​ក្លេអ៊ែរ​ទាំង​២​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​ចំណុច​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ឥណ្ឌា​​ក៏​រួម​មាន​ខេត្ត​ផាន់​ជេប (Punjab) របស់​ប៉ាគី​ស្ថាន​​ដែល​មាន​ប្រជា​ជន​របស់​នៅ​ច្រើន​ជាង​គេ​រហូត​ដល់​ជាង​១២០​លាន​នាក់​​ផង​ដែរ​​។

នេះ​​ជា​ករណី​ដំបូង​ដែល​ឥណ្ឌា​វាយ​ខេត្ត​ផាន់​ជេប​ចាប់​តាំង​ពី​ប្រទេស​ទាំង​២​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​កាល​ពី​ជាង​កន្លះ​​សត​​វត្ស​មុន​។ ​ប៉ាគី​ស្ថាន​ចោទ​ប្រកាន់​ថា​ឥណ្ឌា​កំពុង​បង្កាត់​ភ្លើង​សង្គ្រាម​ឱ្យ​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​នៅ​ក្នុ​ងតំបន់​។ ដូច្នេះ ប៉ាគី​ស្ថាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តបទៅ​ឥណ្ឌា​វិញ​ទៅ​តាម​ពេលវេលា ទី​កន្លែង និង​ទំហំ​នៃ​វាយ​ប្រហារ​​ទៅ​លើ​ប្រជា​ជន​ស្លូត​ត្រង់​​ដែល​គ្មា​ន​កំ​ហុស។ ប៉ាគី​ស្ថាន​ថា​​នេះ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​លើ​អធិ​បតេយ្យ​ភាព​ជាតិ​របស់ខ្លួន​។

នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​មិញ​នេះ ឥណ្ឌា​អះ​អាង​ថា​ខ្លួន​បាន​វាយ​ទី​តាំង​៩​កន្លែង​ដែល​សង្ស័យ​ថា​ជា​ទី​ជម្រក​លាក់​ខ្លួន​របស់​ក្រុម​ភេរវ​កម្ម​។ ពួក​ជន​ប្រដាប់​អាវុធ​ដែល​បាញ់​ស្លាប់​អ្នក​ទេស​ចរ​២៦​នាក់​នៅ​តំបន់​កាស់​ស្មៀ​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ទី​តាំង​ទាំង​នេះ​ផង​ដែរ​។ នៅ​ក្នុង​ចំណោម​ទី​តាំង​ទាំង​នោះ ៤​កន្លែង​ស្ថិត​នៅ​ខេត្ត​ផាន់​ជេប​ និង​៥​កន្លែង​ស្ថិត​នៅ​តំបន់​កាស់​ស្មៀ​ប៉ែក​ខាង​ប្រទេស​ប៉ាគី​ស្ថាន​។​

ប៉ាគី​ស្ថាន​ថ្លែង​ថា​ទី​តាំង​៦​កន្លែង​របស់​ខ្លួន​ដែល​ឥណ្ឌា​វាយ​ប្រហារ​នោះជា​ទី​តាំង​ស៊ីវិល​ទាំង​អស់​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៦​នាក់​ និង​របួស​៤៦​នាក់​​។ ចំណែក​ឥណ្ឌា​វិញ​អះ​អាង​ថា​កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​សុទ្ធ​តែ​ទី​តាំង​ល្អ​ៗ​ដែលមាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ភេរវ​កម្ម​។ អ្នក​នាំ​ពាក្យ​ឥណ្ឌា​បញ្ជាក់​បន្ថែម​​ទៀត​ថា​ការ​វាយ​ប្រហារ​នេះ​គឺ​សំដៅ​ទៅ​លើ​ជំរំ​របស់​ពួក​​ភេរ​វ​កម្ម​។

ទី​​នេះ​ជា​កន្លែង​ជ្រើស​រើស​សមាជិក​ថ្មី​ៗ​របស់​ពួក​គេ,​ ជា​ទី​តាំង​ចេញ​ធ្វើ​សកម្ម​ភាព​ និង​បំពាក់​បំប៉ន​មនោ​គមន៍​វិជ្ជា​។ ឥណ្ឌា​ថា​ពួក​ភេរវ​កម្ម​បាន​ទុក​ដាក់​គ្រឿង​សព្វា​វុធ និង​ហ្វឹក​ហ្វឺន​ក្បួន​យុទ្ធ​សាស្ត្រ​ផ្សេង​ៗ​នៅ​ទីតាំង​ទាំង​នោះ​។​ ឥណ្ឌា​ថ្លែង​ថា​ខ្លួន​បាន​ជ្រើស​រើស​​​គ្រាប់​កាំ​ភ្លើង​យក​មក​ប្រើ​ប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ជៀស​វាង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង​របស់​អ្នក​ស្រុក​។

ជា​លទ្ធ​ផល​នៃ​ការ​ប៉ះ​គ្នា​១​ប្រាវ​កាល​ពី​ព្រឹក​មិញ ខុទ្ទកា​ល័យ​នាយក​រដ្ឋ​មន្ត្រី​ប៉ាគី​ស្ថាន​ប្រកាស​ថា​យន្ត​ហោះ​ចម្បាំង​របស់​ឥណ្ឌា​៥​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​ រួម​ទាំង​ដ្រូន​ផង​ដែរ​។ ប៉ុន្តែ​ឥណ្ឌា​មិន​ទទួ​លស្គាល់​សេចក្ដី​ប្រកាស​នេះ​ទេ​។ អាជ្ញា​ធរ​មូល​ដ្ឋាន​របស់​ឥណ្ឌា​នៅ​តំបន់​កាស់​ស្មៀ​ប្រាប់​រ៉យ​ទ័រ​ថា​យន្ត​ហោះ​ចម្បាំង​បី​គ្រឿង​បាន​ធ្លាក់​នៅ​លើ​ទី​តាំ​ង​ផ្សេង​ៗ​គ្នា​។ ប៉ុន្តែ​សំណាង​ល្អ​ អាកាស​យានិក​ទាំង​បី​នាក់​អាច​ចុច​គន្លឹះ​ឆ័ត្រ​យោង​ដើម្បី​ជម្លៀ​សខ្លួន​ចេញ​មុន​ពេល​យន្ត​ហោះ​ផ្ទុះ​ឆេះ​។ ​គ្រាន់​តែ​ថា​ពួក​គេ​ក៏​រង​របួស​ខ្លះ​ៗ​ផង​ដែរ​​។ នេះ​បើ​យោ​ងតាម​ការ​ដក​ស្រង់​ប្រភព​ពីរ៉យ​ទ័រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ