ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន សរសើរ​កងទ័ពអាកាស​ ថាក្លាហាន​ និង​អង់អាច ក្រោយបា.ញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា ៥​គ្រឿង

1 ថ្ងៃ មុន

ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ៖ នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Shehbaz Sharif បាន​សរសើរ​កងកម្លាំង​ទ័ពអាកាស បន្ទាប់​ពី​មានការ​អះអាង​ពី​ប្រភព​យោធា​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា ចំនួន០៥​គ្រឿង…

ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ៖ នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Shehbaz Sharif បាន​សរសើរ​កងកម្លាំង​ទ័ពអាកាស បន្ទាប់​ពី​មានការ​អះអាង​ពី​ប្រភព​យោធា​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា ចំនួន០៥​គ្រឿង នេះ​បើ​យោង​តាមការចុះ​ផ្សាយរបស់ CNN ​នៅ​យប់​ថ្ងៃ​ពុធ ទី​៧ ខែឧសភា ឆ្នាំ​២០២៥ ។

លោក Sharif បាន​សរសើរ​ការ​ត្រៀមខ្លួន​របស់​យោធា​ប៉ា​គី​ស្ថាន “​ដើម្បី​កម្ទេច​យន្តហោះ​របស់​សត្រូវ​” ។ ការ​សរសើរ​បែប​នេះ ខណៈ​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​សភា ក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បា​ដ ជា​លើក​ដំបូង ចាប់តាំងពីមាន​ការ​វាយប្រហារ​របស់​ប្រទេស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​ក្នុងស្រុក ។

លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រាប់​សមាជិក​សភា បន្ត​ថា ឥណ្ឌា​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង ក្នុង​ការ​វាយប្រហារ​របស់​ខ្លួន​។ ការ​វាយប្រហារ​របស់​ប្រទេស​ឥណ្ឌា បាន​ស​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៦​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ ៣​ឆ្នាំ​ម្នាក់ និង​មនុស្ស​យ៉ាងតិច ៤៦​នាក់​ផ្សេង​ទៀត​រង​របួស ។

លោក Sharif មិន​បាន​បញ្ជាក់​លម្អិត​អំពី​របៀប ដែល​ប៉ា​គី​ស្ថាន​អាច​តបត​ចំពោះ​ការ​វាយប្រហារ​របស់​ប្រទេស​ឥណ្ឌា​នោះ​ទេ ប៉ុន្តែ​លោក​បាន​ហៅ​ការ​វាយប្រហារ​របស់​ប្រទេស​ឥណ្ឌា ថា​វា​ជា “​ទ​ង្វើ​នៃ​សង្គ្រាម​” ។

លោក Sharif បាន​ប្រាប់​សមាជិក​សភា ទៀត​ថា “​កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រទេស​ឥណ្ឌា បាន​បង្ហាញ​មោទនភាព​ចំពោះ​ការ​ទិញ​យន្តហោះ Rafale ។ លោក​ថា “​យន្តហោះ​ទាំងនេះ បាន​ហោះ​ចេញ ក្នុង​ទម្រង់​ប្រយុទ្ធ ប៉ុន្តែ​កម្លាំង​ទ័ពអាកាស​របស់​យើង​(​ប៉ា​គី​ស្ថាន​) ក៏​ត្រូវ​បាន​រៀបចំ​រួច​ផង​ដែរ​” ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រភព​យោធា​ប៉ា​គី​ស្ថាន បាន​និយាយ​ថា ពួក​គេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា ចំនួន ៥​គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ នៅ​ក្នុង​សកម្មភាព នៃ​ការ​ការពារ​ខ្លួន រួម​ទាំង​យន្តហោះ Rafale ចំនួន​បី ដែល​ជា​យន្តហោះ​ដ៏​ទំនើប​ផលិត​នៅ​ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ