ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​​បរ​ទេស​ចង.កសម្លា.ប់ខ្លួន​នៅលើ​អគារ​កំពុង​ជួសជុល​ជាន់ទី៤

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្មករ​សំណង់នាំគ្នាភ្ញាក់​ផ្អើល ខណៈពេលត្រឡប់មកពី​ហូបបាយថ្ងៃត្រង់វិញ ប្រទះ​ឃើញ​ជន​បរទេស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​នៅលើអគារកំពុង​ជួសជុលជាន់ទី៤ កាលពីវេលាម៉ោង​១រសៀលថ្ងៃទី២៧ កុម្ភៈ ២០១៣ នៅចំណុច​ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់​វាលវង់ ខណ្ឌ៧​​មករា ។

រាជ​ធានីភ្នំពេញ  ៖ កម្មករ​សំណង់នាំគ្នាភ្ញាក់​ផ្អើល ខណៈពេលត្រឡប់មកពី​ហូបបាយថ្ងៃត្រង់វិញ ប្រទះ​ឃើញ​ជន​បរទេស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅលើអគារកំពុង​ជួសជុលជាន់ទី៤ កាលពីវេលាម៉ោង​១រសៀលថ្ងៃទី២៧ កុម្ភៈ ២០១៣ នៅចំណុច​ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់​វាលវង់ ខណ្ឌ៧​​មករា ។

ប្រភពព័ត៌​មានពីកម្មករសំណង់ធ្វើការ​នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ពួកគេ​ដល់ម៉ោងចុះទៅ​ហូប​បាយ​ពេល​ថ្ងៃ​ត្រង់ទាំង​អស់គ្នា ខណៈពេលត្រឡប់​មកវិញស្រាប់​តែប្រទះឃើញជនជាតិ​បរទេសម្នាក់ចង.កស្លាប់នៅជាន់​ទី៤ ដោយ​ចងនឹង​ខ្សែ​មួយចង្វាយធំ ។ ប្រភព​ដដែលបន្តទៀតថា កាលពី​ថ្ងៃទី២៦ កុម្ភៈ កម្មករបានប្រទះ​ឃើញជនបរទេសរូប​នេះឡើងទៅ​​លេង​នៅ​ខាង​លើ ប៉ុន្តែត្រូវក​ម្មករដេញ​ឲ្យចុះ​ទៅខាង​ក្រោមវិញ ព្រោះពួកគេកំ​ពុងធ្វើការ ។

លុះនៅថ្ងៃ​កើតហេតុស្រាប់តែប្រទះឃើញ​ចង.កសម្លាប់ខ្លួននៅលើអគារដែលកំពុងតែ​ជួសជុល ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើលដល់ប៉ូលិស​ចុះទៅធ្វើ​អន្តរាគមន៍ដឹក​សពយកទៅតម្កល់ទុក​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត  ៕