ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មាន់​រាប់រយ​ក្បាល​ពេញ​វាល​ចាក់សំរាម​កក្រើក Facebook (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ហ្ស​ក​ហ្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វាល​ចាក់សំរាម​មួយ​កន្លែង​នៅ Marneuli ប្រទេស​ហ្ស​ក​ហ្ស៊ី បាន​ក្លាយទៅជា​កន្លែង​ភ្ញាស់​ពងមាន់​ដោយ​មិនដឹង​ខ្លួន ក្រោយ​កសិដ្ឋាន​មួយ​កន្លែង​យក​ពងមាន់​មក​ចោល​នៅ​ទីនោះ​។…

ហ្ស​ក​ហ្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វាល​ចាក់សំរាម​មួយ​កន្លែង​នៅ Marneuli ប្រទេស​ហ្ស​ក​ហ្ស៊ី បាន​ក្លាយទៅជា​កន្លែង​ភ្ញាស់​ពងមាន់​ដោយ​មិនដឹង​ខ្លួន ក្រោយ​កសិដ្ឋាន​មួយ​កន្លែង​យក​ពងមាន់​មក​ចោល​នៅ​ទីនោះ​។

នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​គេ​បាន​បង្ហោះ​ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃអាទិត្យ ដោយ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ Sahid Bayramov ដោយ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​កូន​មាន់​ជា​ច្រើន​ក្បាល​ដើរ​ពេញទី​ធ្លា​ចាក់សំរាម​។ គ្រាន់តែ​ឃើញ​វី​ដេ​អូ​នេះ​ហើយ ថ្នាក់​ជាតិ និង​អន្តរជាតិ​បាន​ធ្វើ​ការ​​ចែករំលែក​ល្បី​ពេញ​បណ្តាញ​សង្គម​តែ​ម្តង​។

ដោយសារ​តែ​មាន​សំនួរ​ច្រើន​ពេក​ពី​សំណាក់​មហាជន ថ្នាក់ដឹកនាំ​នៅ​តំបន់​នោះ លោក Timur Abazov បាន​ធ្វើការ​បកស្រាយ​បឋម ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​ដោយសារ​តែម្ចាស់​​កសិដ្ឋាន​នោះ​ច្រឡំ​ថា ស៊ុត​ទាំងនោះ​ស្អុយ​ខូច ទើប​បានជា​ពួក​គេ​យក​មក​ចោល​ដូច្នេះ​។ តែ​ដោយសារ​តែ​កំ​ដៅ​ល្មម​អាច​ភ្ញាស់​ស៊ុត​បាន ទើប​ញាស់​ចេញ​ជា​​កូន​មាន់​ពេញ​វាល​ទី​ចាក់​សំរាម​បែប​នេះ​»​។

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោមដក​ស្រង់​ចេញពី Radio24 NEWS ៖

https://www.youtube.com/watch?v=PXGQFMZxhhU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ