ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជំនួបប្រវត្តិសាស្ត្រ​» ចូល​ក្នុង​បន្ទប់​​ទល់មុខ​គ្នា​រយៈ​​៤៥​​នាទី​

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន​ក្រោយ​ការ​ចាប់ដៃ​ស្វាគមន៍​គ្នាយ៉ាង​យូរ បាន​ចូល​ក្នុង​បន្ទប់​ពិភាក្សា​ទល់មុខ​គ្នា​រយៈពេល​៤៥​នាទី​។ ក្រោយ​ការ​ជួប​គ្នា​នោះ ​លោក​ត្រាំ​ថ្លែង​ថា…

ប្រទេស​សិង្ហ​បុរី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន​ក្រោយ​ការ​ចាប់ដៃ​ស្វាគមន៍​គ្នាយ៉ាង​យូរ បាន​ចូល​ក្នុង​បន្ទប់​ពិភាក្សា​ទល់មុខ​គ្នា​រយៈពេល​៤៥​នាទី​។ ក្រោយ​ការ​ជួប​គ្នា​នោះ ​លោក​ត្រាំ​ថ្លែង​ថា ការពិភាក្សា​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​ល្អ​ៗ​បំផុត ដោយ​លោកនិយាយ​ថា ទំនាក់​ទំនង​របស់​លោក​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន ជា​ទំនាក់ទំនង​ល្អ​បំផុត​។ ​លោក​ត្រាំ​រហូត​ដល់​អះអាង​ថា នឹង​អាច​ដោះស្រាយ​រួម​គ្នា​បញ្ហា​ធំ​ហើយ​ពិបាក​បំផុត​មួយ ។ លោក​ត្រាំ​ថ្លែង​ថ្លា ថ្ងៃនេះ​យើង​បាន​បង្កើត​ឱ្យ​មាន​កិច្ច​ប្រជុំ​​ជា​ប្រវត្តិសាស្ត្រ​មួយ ហើយ​យើង​សម្រេចចិត្ត​ថា បំភ្លេច​ចោល​នូវ​អតីតកាល​ទាំងឡាយ ។

ពិភពលោក​ទាំងមូល​នឹង​មើលឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ ។មេដឹកនាំ​ទាំង​២​បន្ទាប់​មក ចាប់ផ្ដើម​កិច្ចប្រជុំ​ទ្វេភាគី​បើក​ទូលាយ ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស លោក​MIKE POMPEOអគ្គលេខា​ធិការ​សេត​វិមាន​លោក JOHN KELLY និង​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​លោក JOHN BOLTON សម្រាប់​ភាគី​អា​មេ​រិ​ក ។​ខាង​កូរ៉េ​ខាងជើង​មាន​មាន​វត្តមាន​អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ ទទួល​បន្ទុក​កិច្ចការ​អន្តរ​កូរ៉េ​លោក KIM YONG CHOL អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ លោក​RI SU YONG និង​រដ្ឋមន្ត្រី​ការ​បរទេស​លោក RI YONG HO​។ ពិត​ណាស់​ការ​រំសាយ​នុយក្លេអ៊ែរ​ជា​របៀបវារៈ​សំខាន់​ជាងគេ​។​ភាគី​ទាំង​២​ប៉ុនប៉ង​ផង​ដែរ​ចេញ​ការ​ប្រកាស​ពី​ការ​បញ្ចប់​ផ្លូវការ​សង្គ្រាម​កូរ៉េ ក៏​ដូច​ពី​ការ​ធានា​សន្តិសុខ​មួយ​សម្រាប់​កូរ៉េ​ខាងជើង​។​ក៏​មានការ​ពិភាក្សា​គ្នា​ពី​បញ្ហា​សិ​ទិ្ធ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​ផង​ដែរ​ ។

បណ្ដា​អ្នក​ចរចា​របស់​ប្រទេស​ទាំង​២ ពិភាក្សា​គ្នា​រហូត​ដល់​យប់​ជ្រៅ​ថ្ងៃ​ទី​១១​មិថុនា មក​ពី​ការ​ខ្វែងគំនិត​គ្នា​លើ​និយម​ន័យ​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ព្រមទាំង​ពី​ការ​អនុវត្ត​។​អា​មេ​រិ​ក​ចង់​ឲ្យ​មានការ​រំសាយ ទាំងស្រុង​អាច​ត្រួតពិនិត្យ​បាន និង​ពុំ​មានការ​ប្រែ​ក្រឡាស់ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ខណៈ​ប្រទេស​នេះ​លើក​ពី​ការ​ផ្ដល់​និយម​ន័យ ទូលាយ​ជាង​នេះ​ជាមួយ​ការ​លុប​ចោល​ឆ័​ត្រ​នុយក្លេអ៊ែរ​អា​មេ​រិ​ក លើ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​។ក្រោយ​ពិធី​អាហារ​ថ្ងៃត្រង់​ការងារ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​ត្រាំ​ថ្លែង​ថា នោះ​ជា​ការ​ជួប​គ្នា​ពុំគួរ​ឲ្យ​ជឿ ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ពុំ​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​។​លោក​ត្រាំ​ក៏​អះអាង​ដែរ​ថា​យើង​មាន ទំនាក់ទំនង​អស្ចារ្យ​មួយ​។​

បន្ទាប់​មក​លោក​ចូលរួម​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​លោក គី​ម​អុង​អ៊ុ​ន​លើ​ឯកសារ​មួយ​។ដោយ​ចាត់​ទុក​ការ​ជួប​គ្នា​កំពូល​ដំ​បួង​នេះ​ថា ជា​បុព្វបទ​ល្អ​ចំពោះ​សន្តិភាព លោក​គី​ម​ជុង​អ៊ុ​ន​គូស​បញ្ចា​ក់ថា ផ្លូវ​សម្រាប់​ឈាន​ទៅ​ដល់​សន្តិភាព ពុំ​មែន​ងាយស្រួល​ឡើយ ក៏​ប៉ុន្តែ​គ្មាន​អ្វី​រារាំង​ដល់​ចេតនា​របស់​លោក​ឡើយ​។មេដឹកនាំ​ទាំង​២ ពិភាក្សា​គ្នា​រយៈពេល​ជិត​៤​ម៉ោង ដំបូង​ទល់មុខ​គ្នា​រយៈពេល​៤៥​នាទី បន្ទាប់​មក​ក្ន​ង​កិច្ចប្រជុំ​ការងារ​ហើយ​​បន្តពេល​អាហារ​ថ្ងៃត្រង់​ការងារ​។ ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​រវាង​លោក​ត្រាំ​និង​លោក​គី​ម​អុង​អ៊ុ​ន បាន​បញ្ចប់​តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ពេញលេញ​រួម​មួយ ដែល​ផ្ដោត​លើ​ការ​សន្យា​របស់​មេដឹកនាំ​ទាំង​២ ធ្វើការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង នៅ​ឧបទ្វីប​កូរ៉េ ដោយ​ធានា​សន្តិសុខ​របស់​កូរ៉េ​ខាងជើង​។

មេដឹកនាំ​ទាំង​២​បាន​បញ្ចប់​ទិវា​ការទូត​ដែល​មានការ​រៀបចំ​យ៉ាង​សុ​ក្រិត តាម​រយៈ​ពិធី​រួម​មួយ​ដែល​ក្នុង​ពិធី​នោះ​អ្នក​ទាំង​២​ចុះហត្ថលេខា​រួម​គ្នា​លើ​ឯកសារ​មួយ ក្រោម​កាមេរ៉ា​របស់​ពិភពលោក​ទាំងមូល​។ឯកសារ​នោះ​សង្កត់ធ្ងន់​ពី​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា សំដៅ​ចាប់ផ្ដើម​សករាជ​ថ្មី​មួ​ួ​យ ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ដែល​បណ្ដា​មេដឹកនាំ​មុន​ៗ​ពុំ​មានការ​ជួប​គ្នា​បែប​នេះ​ឡើយ​។​ប្រទេស​ទាំង​២​សន្យា​ធ្វើការ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ដែល​នោះ​ជា​សំណើ​ចម្បង​របស់​អា​មេ​រិ​ក​។​ជា​ថ្នូរ​វិញ ក្រុង​វ៉ា​សិ​ុ​ន​តោន​នឹង​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើត​សភាពការណ៍​សន្តិភាព​ដ៏​ស្ថិតស្ថេរ​មួយ​ក្នុង​តំបន់ ហើយ​​លោក​ត្រាំ​សន្យា​ផ្ដល់​ការ​ធានា​ទាំងឡាយ​ដល់​សន្តិសុខ​ដែល​រដ្ឋអំណាច​កូរ៉េ​ខាងជើង​ចង់បាន​។​មុន​ពេល​ចុះហត្ថលេខា​លើ​ឯកសារ​នេះ លោក​គី​ម​ជុង​អ៊ុ​ន បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​សករាជ​ថ្មី ដែល​ចាប់ផ្ដើម​រវាង​ប្រទេស​ទាំ​២ ដោយ​ទទូច​លើ​ភាព​ចាំបាច់​បោះបង់​ចោល​អតីតកាល​។ម្យ៉ាងវិញទៀត​លោក​ត្រាំ​ត្រៀម​អញ្ជើញលោក​គី​ម​ជុង​អ៊ុ​ន ទៅ​កាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន ។

អត្ថបទសរសេរ ដោយ