ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់ម្នាក់ និងតារាចម្រៀងមួយរូបបើករថយន្តចុះផឹកទឹកប្រឡាយទាំងព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកកាសែត​បាន​ទទួល​រង​នូវ​ការ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​បុរស​ចំណាស់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​រួម​ជាមួយ​តារាចម្រៀង​ម្នាក់​គឺ​លោក មាស សា​រិ​ទ្ធ ដែល​ជា​កូនប្រុស​របស់​តារាចម្រៀង មាស សា​រ៉ា​ន់ ។ ខណៈ​ដែល​ក្រុម​អ្នកកាសែត​ខាងលើ​ទៅ​ថតរូប​យក​ព័ត៌មាន​នូវ​ឧប្បត្តិហេតុ​ដែល​បុរស​ចំណាស់​ម្នាក់​នោះ​បើកបរ​បោះពួយ​រថយន្ត​ម៉ាក…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកកាសែត​បាន​ទទួល​រង​នូវ​ការ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​បុរស​ចំណាស់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​រួម​ជាមួយ​តារាចម្រៀង​ម្នាក់​គឺ​លោក មាស សា​រិ​ទ្ធ ដែល​ជា​កូនប្រុស​របស់​តារាចម្រៀង មាស សា​រ៉ា​ន់ ។

ខណៈ​ដែល​ក្រុម​អ្នកកាសែត​ខាងលើ​ទៅ​ថតរូប​យក​ព័ត៌មាន​នូវ​ឧប្បត្តិហេតុ​ដែល​បុរស​ចំណាស់​ម្នាក់​នោះ​បើកបរ​បោះពួយ​រថយន្ត​ម៉ាក LEXUS GX-470 មួយ​គ្រឿង​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​ព្រឹក ។ ដោយ​ខឹង​អ្នកកាសែត​ចុះ​ទៅ​ថតរូប​យក​ព័ត៌មាន​ស្រាប់តែ​អ្នកបើកបរ​រថយន្ត និង​លោក មាស សា​រិ​ទ្ធ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខោ​ជើង​ខ្លី អាវយឺត​ព​ណ៍​ក្រហម ស្បែកជើងផ្ទាត់​ពាក់មួក​យោធា ដៀល​អ្នកកាសែត​សុទ្ធតែ​ជា​ពួក​អា​បង្ហិន​(​អា​បំផ្លាញ​)​ទៅ​វិញ ។

ឧប្បត្តិហេតុ​រថយន្ត​ធ្លាក់ទឹក​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង ខាងកើត​វត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រថយន្ត​ម៉ាក LEXUS GX-470 មួយ​គ្រឿង​ខាងលើ​នោះ ព​ណ៍​កាក​អំពៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-2902 បើកបរ​ដោយ​បុរស​ចំណាស់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ ។ ចំណែក​តារាចម្រៀង មាស សា​រិ​ទ្ធ ដែល​ជា​កូនប្រុស តារាចម្រៀង មាស សា​រ៉ា​ន់ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខោ​ជើង​ខ្លី អាវយឺត​ព​ណ៍​ក្រហម ស្បែកជើងផ្ទាត់​ពាក់មួក​យោធា មិនដឹង​ថា ត្រូវជា​អ្វី​ជាមួយ​អ្នកបើកបរ​រថយន្ត​នេះ​ទេ បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ និង​បញ្ចេញ​អាកប្បកិរិយា និង​សម្ដី​ស​ម្ដៅ​មិន​សមរម្យ​បញ្ចេញ​កំហឹង​មក​លើ​អ្នកកាសែត​ខ្លាំង​ជាង​អ្នកបើកបរ​រថយន្ត​ទៅ​ទៀត ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ចំណាស់​ម្នាក់​នោះ​បាន​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័ន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​មិនដឹង​ថា យ៉ាង​មិច​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​លិច​ពាក់កណ្ដាល​រថយន្ត​តែ​ម្ដង ។ ប៉ុន្តែ​សំណាង​ណាស់​ដែល​បុរស​ដែល​ជា​អ្នកបើកបរ​ខាងលើ​មិន​បាន​រង​គ្តោះ​ថ្នាក់​នោះ​ឡើយ និង​បាន​បើកទ្វារ​ចេញ​ដោយ​សុវត្ថិភាព ។ បន្ទាប់​មក​បាន​ហៅ​រថយន្ត​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ឡើងគោក​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ។

ដោយឡែក​ក្រុម​អ្នកកាសែត​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ធ្លាក់ទឹក​ក៏​បាន​ចុះ​ទៅ​ថតរូប​យក​ព័ត៌មាន​ត្រូវ​បុរស​អ្នក​បើករថយន្ត​ខាងលើ​ដែល​កំពុង​មួរ​ម៉ៅ​ក្នុង​ចិត្ត​រឿង​ផ្លូវ​ធំ​ប៉ុនណា​ណី​បែរជា​បើករថយន្ត​ធ្លាក់ទឹក​ផង​នោះ ក៏​បាន​ស្រែក​ជះ​កំហឹង​ដាក់​អ្នកកាសែត​ថា​«​យី​ពួក​អានេះ​វ៉ី អញ​ឃាត់​វា​ទៅ​អត់​ស្ដាប់​សោះ​ពួក​អា​បង្ហិន​(​បំផ្លាញ​)​អត់​គិត​ជួយ​គ្នា​ទេ​គិតតែ​ពី​ឡាយ ហើយ​បែរមក​បង្ហិន​ថែម​ពួក​ឯង​គឺ​ពួក​អា​បង្ហិន​» មិនតែប៉ុណ្ណោះ​ក្នុង​នាម​គាត់​ជា​ខ្មែរ​ដែរ​តែ​បែរជា​ដៀល​ទៀត​ថា​«​ខ្មែរ​វា​បែប​នឹង​» ។

ដោយឡែក​លោក មាស សា​រិ​ទ្ធ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ម្នាក់ និង​ត្រូវជា​កូនប្រុស​លោក មាស សា​រ៉ា​ន់ ដែល​ជា​តារាចម្រៀង​ដែរ​នោះ​ក៏​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ។ លោក មាស សា​រិ​ទ្ធ បាន​ចេញ​មក​ស្រែក​ឡូឡា​យ៉ាង​ខ្លាំង​បញ្ចេញ​កំហឹង​ថែម​ពីលើ​អ្នក​បើករថយន្ត​ដោយ​រារាំង​មិន​ឲ្យ​ថត​ព្រមទាំង​ប្រើ​ពាក្យ​ថា «​ស្អី​ហ្អា គ្រាន់តែ​ឡាន​ចឹ​ង​សោះ​ឯង​ថត​ធ្វើ​អី​ហ្អា ពួក​អាឯង​សុទ្ធតែ​ពួក​បង្ហិន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ