ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​…​ចេញពី​អាកប្បកិរិយា​គោ​នេះ​ជា​ច្រើន ទើប​មួយ​គ្រួសារ​ជឿ​ថា​«​ជា​ប្តី​និង​ជា​ឪពុក​»

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ «​តា​ឃុ​ត​ឬ​ពុក​ៗ​ឡើង​មក​សម្រាន្ត​លើ​ផ្ទះ​» នេះ​ជាស​ម្តី​របស់​គ្រួសារ​មួយ ដែល​នៅ​តែ​នាំ​គ្នា​ហៅ​គោស្ទាវ​មួយ​ក្បាល​ឱ្យ​ឡើង​ទៅ​ដេក​លើ​ផ្ទះ​តាម​ទម្លាប់​ជា​រៀង​រាល់​ល្ងាច រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ពួក​​គាត់​នៅ​តែ​ជឿ​ថា គោ​ឈ្មោល​មួយ​ក្បាល​ដែល​ពួក​គាត់​គោរពស្រឡាញ់​និង​មើលថែ​ថ្នាក់ថ្នម​រហូត​ក្រាលកន្ទេល​ដាក់​ពូកដាក់​កង្ហារ​ឱ្យ​ដេក​នៅ​លើ​ផ្ទះ​ដូច​មនុស្ស​នេះ គឺជា​ឪពុក​ក៏​ដូច​ជា​ប្តី​របស់​គាត់​ដែល​ស្លាប់​​ទៅ…

ខេត្តក្រចេះ ៖ «​តា​ឃុ​ត​ឬ​ពុក​ៗ​ឡើង​មក​សម្រាន្ត​លើ​ផ្ទះ​» នេះ​ជាស​ម្តី​របស់​គ្រួសារ​មួយ ដែល​នៅ​តែ​នាំ​គ្នា​ហៅ​គោស្ទាវ​មួយ​ក្បាល​ឱ្យ​ឡើង​ទៅ​ដេក​លើ​ផ្ទះ​តាម​ទម្លាប់​ជា​រៀង​រាល់​ល្ងាច រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ពួក​​គាត់​នៅ​តែ​ជឿ​ថា គោ​ឈ្មោល​មួយ​ក្បាល​ដែល​ពួក​គាត់​គោរពស្រឡាញ់​និង​មើលថែ​ថ្នាក់ថ្នម​រហូត​ក្រាលកន្ទេល​ដាក់​ពូកដាក់​កង្ហារ​ឱ្យ​ដេក​នៅ​លើ​ផ្ទះ​ដូច​មនុស្ស​នេះ គឺជា​ឪពុក​ក៏​ដូច​ជា​ប្តី​របស់​គាត់​ដែល​ស្លាប់​​ទៅ ហើយ​បាន​មក​ចាប់ជាតិ​កំណើត​ថ្មី​វិញ​ ជា​គោ​ឈ្មោល​មួយ​ក្បាល​នេះអបិយជំនឿនេះ ត្រូវគេមើល​ឃើញ​​ថា នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ពលរដ្ឋខ្មែរគ្រប់ស្រទាប់ ​បើទោះបីជាបច្ចេកវិទ្យា​ឬក៏វិទ្យា​សាស្ត្រ​ កំពុង​បោះ​ជំហាន​កាន់តែ​ជឿនលឿន​បែប​ណា​ក្តី ។

យ៉ាងណាមិញ គ្រួសារ​មួយ​នៅ​គីឡូ​៦ក្នុងឧ​ប​សម្ព័ន្ធ​ ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង នៅ​តែ​នាំ​គ្នា​ប្រតិបត្តិ​គោរព​ស្រឡាញ់​គោ និង​ចាត់​ទុក​គោ​ដូច​ជា​មនុស្ស​រស់ ។ ទាំង​កូន​ៗ​និង​ម្តាយ បាន​ហៅ​គោ​ឈ្មោល​នេះ​ថា ​«​ពុក​ៗ​ឬ​ក៏​ឪ​វា​» ​ពេញ​ៗមាត់ ​ក៏​ព្រោះតែ​គ្រួសារ​មួយ​នេះមាន​ជំនឿ​ថា ប្តី​របស់​គាត់​ក៏​ដូច​ជា​ឪ​ពូក​របស់​ពួក​គេ ​ដែល​ស្លាប់​ទៅ​ហើយ​នោះ បាន​ចាប់ជាតិ​ជា​ថ្មី​ជា​សត្វ​គោ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​តែ​គោរព​ស្រឡាញ់​ប្រតិបត្តិ​លើ​សត្វ​គោ​មើលថែ​ដូច​កាល​នៅ​រស់ ។

ក្នុង​អាយុ​៧៤​ឆ្នាំ ស្ត្រី​ឈ្មោះ ឃឹម ហង្ស ដែលត្រូវជា​ម្តាយ និង​ជា​ប្រពន្ធ​របស់​បុរស​ឈ្មោះតុល ឃុ​ត អាយុ​៧៧​​ឆ្នាំ ដែល​បាន​ទទួល​មរណភាព​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​នោះ រៀបរាប់​ថា ប្តី​របស់​គាត់​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ ។ ក្រោយ​ពី​មរណភាព​បាន​ជាង​១​ឆ្នាំ ប្តី​គាត់​ក៏​បាន​ចាប់ជាតិ​ថ្មី​មក​ជា​គោ​ឈ្មោល​មួយ​ក្បាល​នេះ ។ ស្ត្រី​ចំណាស់​ជា​ប្រពន្ធ​បន្ត​ថា ដើម​ឡើយគាត់​មិន​បានដឹង​ថា​ប្តី​របស់​គាត់​ដែល​ស្លាប់​ទៅ​បាន​មក​ចាប់ជាតិ​មានកំណើត​ថ្មី​ ជាមួយ​មេគោ​របស់​គាត់​នោះ​ទេ ។

គាត់​បាន​រំឭក​ថា មាន​ថ្ងៃមួយ​នៅ​ពេល​មេគោ​គាត់​កើតកូន​ឈ្មោល​១​ក្បាល ​បាន​រយៈពេល​ជាង​១០​ថ្ងៃ ស្រាប់តែ​កូន​គោ​នោះ​ឡើង​តាម​កាំជណ្តើរ​ទៅ​លើ​ផ្ទះ និង​បាន​លិទ្ធ​ថើប​គាត់ ​និង​កូនចៅ​ ដែលនៅផ្ទះ​ជាមួយ ព្រមទាំង​បញ្ចេញ​អាកប្បកិរិយា និង​មាន​វិញ្ញាណ​ស្តាប់​និយាយ​ស្តី​ ដូច​ប្តី​គាត់​កាល​នៅ​រស់ ។ ស្ត្រី​ចំណាស់​ជា​ប្រពន្ធ​រូប​នេះ ​រៀបរាប់​ទៀត​ថា ក្រោយ​ពី​មានការ​សង្ស័យ​លើ​ការ​បញ្ច​ញ​អាកប្បកិរិយា​ និង​វិញ្ញាណ​របស់​កូន​​គោ​ដូច​ប្តី​បែប​នេះ ទើប​រូប​គាត់​ និង​កូន​ៗ​នាំ​គ្នា​ទៅ​រក​គ្រូ​បញ្ជាន់រូប​មើល ​និង​បាន​ប្រាប់​ថា កូន​គោ​នេះ​ជា​ប្តី​របស់​គាត់​មក​ចាប់ជាតិ​ដើម្បី​បង្គ្រប់​ជាតិ ។

តាម​ពិត ខ្មោច​ប្តី​គាត់​មិន​ចង់​មក​ចាប់ជាតិ​ជា​សត្វ​គោ​នោះ​ទេ គឺ​ចង់ទៅ​ចាប់ជាតិ​ជាមួយ​កូនស្រី​គាត់ តែ​ដោយ​សារ​កូនស្រី​ពន្យារកំណើត មិន​អាច​ចាប់ជាតិ​ជា​មនុស្ស​បាន ​ក៏​មក​ចាប់ជាតិ​ជា​គោ​ ឬ​ជា​សត្វ​អី្វ​ក៏​ដោយ ឱ្យ​តែ​បាន​មក​នៅ​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​គាត់​ដូច​កាលពីមុន​វិញ ។ សព្វថ្ងៃ គោ​ឈ្មោល​មួយ​ក្បាល​នេះ​មាន​អាយុ​ជាង​២​ឆ្នាំ​ហើយ តែ​គ្រួសារ​នេះ​ មិន​បាន​ចាក់​ក្រ​ឡុះ​ដូច​គោ​ដទៃ​ទៀត​ឡើយ ដោយសារ​តែ​ពួក​គាត់​អាណិត​មិន​ធ្វើបាប​ឪពុក​របស់​ខ្លួន​ទេ គឺ​បណ្តោយ​ឱ្យ​គោ​ឈ្មោល​មួយ​ក្បាល​នេះ​ ដើរ​ពាស​វាល​ពាស​កាល​ពេញ​​ភូមិ ។ ពួក​គាត់​ជឿ​ថា ការ​ដើរ​របស់​គោ​នេះ គឺ​ដូច​ទម្លាប់​របស់​ឪពុក​គាត់ ​ដែល​កាល​នៅ​រស់​តែងតែ​ដើរ​លេង​តាម​ផ្ទះ​ញាតិ​មិត្ត​ក្នុងភូមិ​បែប​នេះ ។

ចំណែក​កូនស្រី​ឈ្មោះ សុខ គុណ អាយុ​៤៧​ឆ្នាំ រៀបរាប់​ថា បើ​ទោះបីជា​ឪពុក​គាត់​ចាប់ជាតិ​ជា​សត្វ​អ្វី​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​គោរព​ស្រឡាញ់​ និង​មើលថែ​ដូច​មនុស្ស​ដែរ ។ ជា​រៀង​រាល់​ល្ងាច ពួក​គាត់​តែងតែ​ហៅ​គោ​នោះ​ថា​ «​ពុក​ៗឡើង​ទៅ​សំរាន្ត​នៅ​លើ​ផ្ទះ​» ដែល​ផ្ទះ​របស់​គាត់​ជា​ផ្ទះ​ឈើ​ប្រក់​ក្បឿង សង់​ខ្ពស់​ពី​ដី និង​មាន​ជណ្តើរថ្ម​កាំ​ធំ​ៗ ហើយ​គោ​នោះ​ ក៏​តែងតែ​ឡើង​ទៅ​តាម​ការ​ហៅ​របស់​ពួក​គាត់ ។ កូនស្រី​រូប​នេះ​រៀប​រាប់​ទៀត​ថា ពេល​ឡើង​ទៅ​ដល់​លើ​ផ្ទះ គោ​ដែល​ជា​ឪពុក​របស់​គាត់​បាន​ដើរ​លិទ្ធ​តាម​ជញ្ជាំង គ្រែ​ដេក ដែល​សញ្ញា​នេះបញ្ជាក់​ថា ​ពិតជា​ឪពុក ព្រោះ​កាលពី​នៅ​រស់​មុន​ពេល​សម្រាន្ត គឺ​គាត់​តែងតែ​ដើរ​ជូត​ផ្ទះសម្បែង ។ការ​លិទ្ធ​និង​ហិត​មនុស្ស​ម្នា​នៅ​ក្នុង​គ្រួសារ​នេះ ជា​សញ្ញា​មួយ​ដែល​កូនស្រី​រូប​នេះ​បញ្ជាក់​ថា ជា​ការ​ដឹង​កូន ដឹង​ចៅ​របស់​ឪពុក បើ​ទោះជា​គាត់​ចាប់ជាតិ​ ជា​សត្វ​តែ​មាន​វិញ្ញាណ​ជា​មនុស្ស ។ កូនស្រី​រូប​នេះ​បន្ត​ថា ជា​រៀង​រាល់ថ្ងៃ កូនចៅ​តែងតែ​ប្រតិបត្តិ​មើលថែ​ឪពុក​ជា​សត្វ​គោ​នេះ​ មិន​លស់​មួយ​ថ្ងៃ​ទេ ដូច​ជា​ចាប់លាង​ទឹក​ដុស​សាប៊ូ ទិញ​នំចំណី​ផ្លែ​ឈើ​ឲ្យ និង​ក្រាល​ពួក​កន្ទេល​ឱ្យ​សម្រាក​នៅ​លើ​ផ្ទះ​ជាដើម ។

បើ​ទោះបីជា​គ្រួសារ​មួយ​នេះ​ មាន​ជំនឿ​ស៊ប់​ថា ឪពុក​ដែល​ស្លាប់​បាន​ចាប់ជាតិ​ជា​សត្វ​គោយ៉ាងណា​ក្តី តែ​អ្នក​​នៅ​ក្រៅ​ភូមិ​ខ្លះ ​ហាក់​មិន​ជឿ​នោះ​ទេ ដោយ​ពួក​គាត់​លើក​ហេតុផល​ថា ធម្មតាសត្វ​បើ​យើង​ទម្លាប់​បង្ហាត់​បង្ហាញ​តាំងពី​តូច​មក គឺ​សត្វ​នោះ​នឹង​អនុវត្ត​ធ្វើ​តាម ដូច​ជា​ការ​ឡើង​កាំជណ្តើរ​ជាដើម ។ ចំណែកឯ​ការ​លិទ្ធ ហិត វា​គ្រាន់តែ​ជា​ញាណ​របស់​សត្វ​គោ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ